Breaking News

Wednesday, November 12, 2014

វីដេអូ និង ការបង្ហាញពីលក្ខណៈសម្បត្តិរបស់ LG G3

ឆ្នាំ2014​ នេះពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ​ LG បាន​បញ្ចេញ​ Smartphone ថ្មីរបស់ខ្លួនដែលមានសមត្ថភាពអស្ចារ្យ​ នោះគឺ​ LG G3។​ កំពូល​ស្មាត​ហ្វូន​មួយ​នេះ ​មាន​ចំណុច​ពិសេស​ជា​ច្រើន​ដែល​អាច​ប្រកួត​ប្រជែង​ជា​មួយ​នឹង​គូ​ប្រកួត​បាន​។ វាមាន​លក្ខណៈ​ប្លែក​ស្អាត​ និង​ទាក់​ទាញ​ជាង​ស្មាត​ហ្វូន​ដទៃ​ទៀត ហើយ​វា​ក៏​មាន​បំពាក់​មក​ជា​មួយ​ Software ពិសេសៗ​ជា​ច្រើន​ផង​ដែរ ដូចជាកាថតរូប Selfie ដោយគ្រាន់តែលានិងក្ដាប់ដៃតែប៉ុណ្ណោះ។ LG G3 មានដាក់លក់នៅទីផ្សារកម្ពុជាក្នុងតម្លៃប្រហែល ៥៧០ដុល្លាអាមេរិចតែប៉ុណ្ណោះ។


ថ្ងៃនេះក្រុមអ្នកប្រើប្រាស់អ៊ែនដ្រយដ៍កម្ពុជាសូមបង្ហាញពីលក្ខណៈសម្បត្តិពិសេសមួយចំនួនដែលគួរឱ្យចាប់អារម្មណ៍៖

  • អេក្រង់ 5.5" QHD (1440 x 2560px) TrueHD-IPS LCD, 534ppi, Gorilla Glass 3 
  • ប្រព័ន្ធប្រតិបត្តិការណ៍ Android 4.4.2 KitKat ជាមួយនឹង Optimus UI ចុងក្រោយ 
  • Chipset ប្រភេទ Qualcomm Snapdragon 801 ជាមួយនឹង CPU Quad-Core 2.5GHz Krait 400 Processor, Adreno 330 GPU and 2GB/3GB of RAM 
  • ម៉ាស៊ីនថត 13MP បច្ចេកវិទ្យា Phase detection/laser auto focus, dual-LED (dual tone) flash, OIS, អាចថតវីដេអូក្នុងកម្រិត 2160p, កាមេរ៉ាមុខ 2.1MP រួមជាមួយការថតវីដេអូក្នុងកម្រិត​ 1080p 
  • អង្គចងចាំ 16GB/32GB ជាប់ជាមួយស្រាប់ និងអាចបន្ថែម microSD Card ពីខាងក្រៅបាន
  • បច្ចេកវិទ្យា Active noise cancellation ជាមួយនឹង Secondary microphone ដែលប្រើប្រាស់បច្ចេកវិទ្យាសម្លេង Dolby mobile sound enhancement 
  • ថ្ម 3,000mAh 
  • នៅផ្នែកខាងក្រោយមាន Wireless charging support (ត្រូវការទិញបន្ថែម) 
  • Proprietary back panel control deck IR-port និង NFC

Copyright C.A.U.G 2014 Blogger Templates