ថ្មីៗនេះគេហទំព័រ Spigen បានបញ្ចេញរូបរាងដ៏ថ្មីស្រឡាងរបស់ Galaxy Note III។ Spigen គឺជាក្រុមហ៊ុនដ៏ធំមួយដែលបានផ្គត់ផ្គង់នូវ Cases សម្រាប់ទូរស័ព្ទស្មាតហ្វូន។ Spigen បានបញ្ចេញនូវរូបរាងរបស់ Samsung Galaxy Note III ដែលជាប្រភេទទូរស័ព្ទកូនកាត់ជាមួយនឹង Tablet។ មិនតែប៉ុណ្ណោះគេបានបញ្ជាក់ទៀតថាវានឹងលេចរូបរាងឡើងនៅថ្ងៃទី៤ ខែកញ្ញានេះផងដែរ។ ពាក្យចចាមអារាមជាច្រើនបានបញ្ជាក់ផងដែរថា Samsung Galaxy Note III នឹងភ្ជាប់មកជាមួយអេក្រង់ប្រភេទ Super AMOLED HD 1080p ដែលមានទំហំអេក្រង់ 5.7 អ៊ីង។ វានឹងដំណើរការជាមួយ Chipset ប្រភេទ Snapdragon 800 ឬអាចជា Exynos 5420 អាស្រ័យទៅលើតំបន់របស់អ្នក។ ចំពោះ RAM គឺ 3GB កាមេរ៉ា 13 Megapixels Sharpshooter ហើយវានឹងភ្ជាប់មកជាមួយនឹងទំហំ 16/32/64GB 4G LTE ត្រូវបានដាក់បញ្ចូលទៅក្នុងទូរស័ព្ទប្រភេទថ្មីនេះ។ ចំណែកថ្មទំហំធំ 3200 mAh ពិតជាធ្វើឲ្យអ្នកប្រើប្រាស់បានតាមតម្រូវការ។ ហើយអ្វីដែលពិសេសនោះគឺ S-Pen នឹងត្រូវបានភ្ជាប់មកជាមួយដូចទៅនឹងស៊េរីមុនៗដែរ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទៅ៤ ខែកញ្ញានេះ Samsung នឹងធ្វើការប្រារព្ធនូវកម្មវិធី Samsung Unpacked នៅឯទីក្រុងប៊ែឡាំង ក្រោមពាក្យស្លោកមួយថា "The next big thing is coming soon"