រូបភាពដែលបង្ហាញទាំងនេះគឺត្រូវបានបង្ហោះដោយក្រុមហ៊ុន Spigen ដែលជាក្រុមហ៊ុនផលិត Case មួយដ៏ល្បីផងដែរ។ ក្រុមហ៊ុនបានដាក់តាំងបង្ហាញនូវ Case របស់ខ្លួនសម្រាប់តម្រូវជាមួយ Smartphone Samsung Galaxy S5 តែម្ដង។ តាមការបង្ហាញខាងលើគឺ Samsung Galaxy S5 នឹងមាន២ប្រភេទ គឺ ប្រភេទមានប៊ូតុង Home និងមួយប្រភេទទៀតគ្មានប៊ូតុង Home។ ចំណែកផ្នែក Hardware ត្រូវបានរាយការណ៍មកថា នឹងភ្ជាប់មកជាមួយនូវ Chipset ប្រភេទ Snapdragon 805 ដែលមានល្បឿនលឿនជាង Snapdragon 800 រហូតដល់ទៅ ៤០ភាគរយឯណោះ។ ផ្នែកផ្សេងៗទៀតមានដូចជា៖
-RAM 3GB
-CPU Quad Core 2.5GHz Krait 400
-ថ្មប្រភេទ Li-Ion 3000 mAh battery
-Camera ទំហំ 16 ឬ 21 Megapixels
-អេក្រង់ 1440 x 2560 ភិចសែលជាមួយនឹងទំហំ 5.25 អ៊ីង (ដង់ស៊ីតេ ~559ppi)
-ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.4.2 KitKat



