Breaking News

Sunday, February 16, 2014

Nokia ប្រើប្រាស់ Lumia 1520 ច្នៃធ្វើជាសំពត់


កាលពីពេលថ្មីៗនេះក្រុមហ៊ុន Nokia បានប្រើប្រាស់វិធីមួយដែលស្ទើរតែមិនគួរឲ្យជឿក្នុងការបង្អួតនូវ Smart Device របស់ខ្លួន។ វាពិតជាគួរឲ្យចាប់អារម្មណ៍បំផុតដែល Nokia បានប្រើប្រាស់ទូរស័ព្ទរបស់ខ្លួនដើម្បីច្នៃជាសំពត់មួយ។
ដោយទទួលបានការចូលរួមសហការណ៍ពី Fyodor Golan ក្នុងការច្នៃ Nokia Lumia 1520 ឲ្យទៅជាសំពត់ដ៏ឆើតឆាយមួយ។ Lumai 1520 ចំនួន៣៥គ្រឿងត្រូវបានប្រើប្រាស់សម្រាប់ការច្នៃម៉ូដនេះឡើង។ វានឹងផ្លាស់ប្ដូរនូវរូបភាពនៅពេលដែលអ្នកពាក់វាធ្វើចលនា។ Nokia បាននិយាយថា KIN គឺជាអ្នកធ្វើរូបភាពជាលក្ខណៈ 3D សម្រាប់វា ហើយប្រើប្រាស់ភាសា Program Phython និង C# ដើម្បីបង្កើតសំពត់មួយនេះឡើង។ សំពត់មួយនេះត្រូវបានដាក់បង្ហាញនៅថ្ងៃ London Fashion Week ផងដែរ។


Source
Copyright C.A.U.G 2014 Blogger Templates