តែថ្ងៃនេះខ្ញុំសូមនាំដំណឹងល្អមួយទៅដល់ប្រិយមិត្ត Galaxy S Advance ថាយើងអាច Flash Kikat ROM 4.4.2 ដែល Stable គ្រាន់បើមួយហើយមិនចាញ់ទូរស័ព្ទសេរ៊ីថ្មីទេ។
Kikat គឺជាជំនាន់ Android មួយដែលមាននូវភាសាខ្មែរ អក្សរខ្មែរ និងក្តារចុចភាសាខ្មែរស្រាប់ដោយមិនចាំបាច់ធ្វើការដំឡើងឡើយ។
ឯកសារត្រូវទាញយកមុននឹងដំឡើង ៖
Carbon_4.4.2-KK_TEAM-P8_20140121_Build-8.zip
SlimGapp
UPDATE-SuperSU-v1.86.zip
CWM + Update
របៀបដំឡើង ៖
-ចូលទៅកាន់ Recovery Mode ( ចុច Home Button + Volume up + Power )
- Install Update
-ជ្រើសយក CWM.zip
-បន្ទាប់ពី Install CWM.zip រួចរាល់ហើយសូមចុច Home Button អោយជាប់ រហូតដល់ CWM បង្ហាញឡើង
-បន្ទាប់ពី CWM បង្ហាញហើយយើងត្រូវធ្វើការ Update CWM បន្តទៀតដោយចូលទៅ Install Zip from SD Card រួចចុចលើ Update.zip ។
-បន្ទាប់ពីដំឡើង CWM ជោគជ័យហើយ សូមធ្វើការ Flash ROM Carbon_4.4.2-KK_TEAM-P8_20140121_Build-8.zip
-បន្ទាប់មក Flash SlimGapp
-ចុងក្រោយបង្អស់គឺ UPDATE-SuperSU-v1.86.zip
-សូមធ្វើការ Restart និងរីករាយជាមួយអេនដ្រយជំនាន់ 4.4.2
បញ្ជាក់៖ យើងខ្ញុំមិនទទួលខុសត្រូវនូវបញ្ហាបច្ចេកទេសណាមួយនោះទេ ព្រោះរាល់ការដំឡើងអាចធ្វើអោយទូរស័ព្ទជាទីស្រលាញ់របស់អ្នកក្លាយជាដុំថ្មបាន ។
រូបភាព Screenshot