គេហទំព័របរទេសមួយបានធ្វើការបញ្ចេញនូវរូបទូរស័ព្ទ HTC មួយប្រភេទដែលគេរំពឹងថាជារូប HTC One2 ឬ HTC M8។ តាមរយៈរូបខាងលើបានបង្ហាញថា ទូរស័ព្ទមួយនេះមានកាមេរ៉ាដល់ទៅ២ នៅផ្នែកខាងក្រោយរបស់ទូរស័ព្ទ។
ប៉ុន្តែតាមរយៈការប៉ាន់ស្មានវាអាចជាទីតាំងសម្រាប់ Scan នូវក្រយ៉ៅដៃក៏អាចថាបានដែរ។
តាមរយៈពាក្យចចាមអារ៉ាមកន្លងមក HTC M8 នឹងភ្ជាប់មកជាមួយនូវអេក្រង់ ៥អ៊ីង ដែលមាន Resolution 1080p ប្រើប្រាស់ Chipset ប្រភេទ Snapdragon 800 RAM 2GB ហើយអាចភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា UltraPixels ដូចទៅនឹង HTC One ប៉ុន្តែនឹងមានទំហំធំជាង 4 Megapixels។
អ្វីដែលគេរំពឹងទុកបន្ថែមទៀតនោះគឺជានឹងដំណើរការជាមួយនូវប្រព័ន្ធប្រតិបត្តិការណ៍ Android 4.4.2 KitKat ផងដែរ។ រងចាំការប្រកាសជាផ្លូវការនៅទីក្រុង New York ក្នុងខែមិនានេះទាំងអស់គ្នាណា។


