Breaking News

Monday, January 27, 2014

ឃាត់បាន Galaxy S4 ក្លែងក្លាយចំនួន ២៥០ គ្រឿង

កាលពីពេលថ្មីៗនេះមន្ត្រីគយនៅប្រទេសអាល្លឺម៉ងបានរកឃើញថា មានទូរស័ព្ទប្រភេទ Galaxy S4 ក្លែងក្លាយ ចំនួន 250 គ្រឿងបាននាំចូលប្រទេសមួយនេះ។ ក្រោយពីធ្វើការដកហូតរួចហើយ ទូរស័ព្ទទាំងនោះបានធ្វើការកំទេចចោលទាំងអស់។
ទូរស័ព្ទដៃ Galaxy S4 ដែលជា Smartphone ដែលអស្ចារ្យនៅលើលោកនោះត្រូវបានជនខិលខូចលួច ចម្លងយកទៅលក់នៅប្រទេសអាល្លឺម៉ង ក៏បន្តែត្រូវបានមន្ត្រីគយចាប់បាន និងធ្វើការកំទេចចោលដោយដំនឹងញញួរទាំង២៥០គ្រឿង។ ទូរស័ព្ទទាំងអស់នោះត្រូវនោះត្រូវគេដឹងថាយកមកពីប្រទេសហុងកុង។ ដូច្នេះបើសិនជាអ្នកចំណាយលុយទិញអ្វីម្យ៉ាងគួរតែពិនិត្យឲ្យច្បាស់ជាមុនសិន ដើម្បីជៀសវាង ជួបរបស់ក្លែងក្លាយនាំឲ្យខាតបង់ប្រាក់កាស។
Copyright C.A.U.G 2014 Blogger Templates