Breaking News

Thursday, December 19, 2013

Xperia Z1F ទូរស័ព្ទថ្មីមួយទៀតរបស់ SONY

Xperia Z1F គឺជាឈ្មោះទូរស័ព្ទថ្មីមួយម៉ូដែលទៀតរបស់ SONY។ ទូរស័ព្ទប្រភេទនេះទើបនឹងប្រកាសកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសជប៉ុន។ ពេលនេះវាមានលក់នៅក្នុង Store របស់ក្រុមហ៊ុន NTT DoCoMo ហើយ ដោយមានពណ៌ជាច្រើនសម្រាប់ជ្រើសរើសផងដែរ។

ថ្វីដ្បិតតែវាមើលទៅដូចទៅនឹងទូរស័ព្ទ Middle-Rank របស់ SONY ប៉ុន្តែសមត្ថភាពវាគឺស្ទើរតែស្មើនឹង Xperia Z1 ទៅហើយ។ ទូរស័ព្ទមួយម៉ូដែលនេះបានភ្ជាប់មកជាមួយនូវអេក្រង់ 4.3" មានកម្រិតភាពច្បាស់ 720p រួមជាមួយនឹក Chipset ប្រភេទ Snapdragon 800 Camera 20.7 Megapixels ដែលភ្ជាប់មកជាមួយនូវ G-Len ដូចទៅនឹង Xperia Z1 ផងដែរ។ វាមានទំហំផ្ទុកទិន្នន័យ 16GB ដែលអាចបន្ថែម Memory ខាងក្រៅបាន រួមជាមួយនឹងថ្ម 2300 mAh ផងដែរ។ អ្វីដែលពិសេសនោះគឺបច្ចេកវិទ្យាមិនជ្រាបទឹក និង មិនចូលធូលី គឺបានភ្ជាប់ជាស្រេចជាមួយ ទូរស័ព្ទមួយនេះ។

SONY គ្រោងនឹងចេញលក់នៅលើទីផ្សារអន្តរជាតិនៅខែក្រោយនេះហើយ។ ហើយអាចនឹងយកវាទៅចូលរួមក្នុងកម្មវិធី CES ទៀតផង។ វាអាចនឹងមានឈ្មោះ SONY Xperia Z1S ឬ Z1 mini សម្រាប់ទីផ្សារអន្តរជាតិ។














Copyright C.A.U.G 2014 Blogger Templates