សម្រាប់ម៉ូដែល SONY Xperia Z Ultra គឺមានតម្លៃ 649$ និង LG G Pad 8.3 មានតម្លៃ 349.99$ ដោយមិនមានជាប់កុងត្រាឡើយ។
សម្រាប់ម៉ូដែល SONY Xperia Z Ultra នឹងភ្ជាប់មកជាមួយអេក្រង់ប្រភេទ Triluminos 6.4" ជាមួយនឹងទំហំអេក្រង់ 1080p និង Chipset Snapdragon 800 ដូចទៅនឹង Xperia Z Ultra ធម្មតាដែរ។ វានៅតែភ្ជាប់មកជាមួយបច្ចេកវិទ្យាមិនជ្រាបទឹកនិងធូលី IP58 ផងដែរ។
សម្រាប់ម៉ូដែល LG G Pad 8.3 វិញគឺបានភ្ជាប់មកជាមួយនូវ Chipset ប្រភេទ Snapdragon 600 អេក្រង់ប្រភេទ True IPS Display ជាមួយនឹងទំហំអេក្រង់ 1920x1200 ដែលអាចបន្ថែមេម៉ូរីខាងក្រៅបាន រួមជាមួយនឹងរូបរាងដែលផលិតពីលោហធាតុផងដែរ។


