ក្រុមហ៊ុន SONY ទើបតែនឹងបញ្ចេញនូវ USB Flash មួយប្រភេទដែលបានរចនាឡើង យ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់ Android Smartphone និង Tablet។ វាប្រៀបដូចជាកាបន្ថែមនូវ អង្គចងចាំបន្ថែមទៀតលើសពី Memory Card ដែលអ្នកបានបន្ថែមម៉ាស៊ីនទូរស័ព្ទ។
វាត្រូវបានភ្ជាប់មកជាមួយនូវប្រភេទ USB 2.0 និងមានក្បាល២។ អ្នកអាចប្រើវាជា Micro-USB សម្រាប់ប្រើជាមួយ Smartphone ក៏បាន ឬអាចប្រើជាលក្ខណៈ USB ធម្មតាដែលដោតជាមួយកុំព្យូទ័រក៏បាន។
USB Flash ប្រភេទថ្មីនេះអាចផ្ដល់ឲ្យអ្នកប្រើប្រាស់នូវមុខងារ OTG(On-the-go) ដែលអាចដំណើរការនៅលើ Android 4.0 Ice Scream Sandwich ឡើងទៅ។ កម្មវិធីសម្រាប់ប្រើប្រាស់នូវមុខងាររបស់ USB Flash ប្រភេទថ្មីនេះ លោកអ្នកអាចដោនឡូដយកពី Play Store បាន។
សម្រាប់ USB ថ្មីនេះនឹងមានដាក់លក់នៅខែក្រោយនេះហើយ។ វាមានទំហំ៣ប្រភេទខុសគ្នាគឺ៖ ទំហំ8GB មានតម្លៃ 19.99$ ទំហំ16GB មានតម្លៃ 29.99$ និង ទំហំ32GB មានតម្លៃ 62.99$។

