Breaking News

Thursday, December 19, 2013

Samsung Galaxy S5 ជិតចេញរូបរាងហើយ


Samsung SM-G900F បានលេចចេញនូវ Specifications សារជាថ្មីតាមរយៈក្រុម AnTuTu ។ ទូរស័ព្ទមួយប្រភេទនេះបានភ្ជាប់មកជាមួយនូវ Chipset ប្រភេទ Snapdragon 800 8974AC រួមជាមួយនឹង RAM 3GB ដូចទៅនឹង Galaxy J ដែរ។ វាបានភ្ជាប់មកជាមួយនូវ Processor Krait 400 និងមានល្បឿន 2.5 GHz។ ហើយមានទំហំផ្ទុកទិន្នន័យដល់ទៅ 32GB។

នៅក្នុងរូបភាពរបស់កម្មវិធីពិនិត្យ AnTuTu ក៏បានបញ្ជាក់ផងដែរថាវាមានទំហំអេក្រង់ 1080pz និងដំណើរជាដោយប្រព័ន្ធប្រតិបត្តិការណ៍អ៊ែនដ្រយដ៍ 4.4 KitKat។ អ្វីដែលពិសេសនោះគឺកាមេរ៉ាទំហំ 16 Megapixels និងប្រើប្រាស់បច្ចេកវិទ្យារបស់ Samsung Galaxy Zoom។ វាអាចនឹងភ្ជាប់មកជាមួយ Sensor ដែលប្រើបច្ចេកវិទ្យា ISOCELL។ 
តើពិតដែរឬទេដែល SM-G900F គឺជា Galaxy S5? ឬក៏វាជាប្រភេទទូរស័ព្ទ Galaxy S4 មួយម៉ូដែលផ្សេងទៀត? ពាក្យចចាមអារាមជាច្រើននិយាយថា Samsung នឹងប្រកាសនូវប្រភេទទូរស័ព្ទ Galaxy S5 នៅដើមឆ្នាំ២០១៤នេះ។ ប្រហែលជានៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ CES ហើយមើលទៅ។ រង់ចាំមើលទាំងអស់គ្នាថាតើ Galaxy S5 នឹងប្រកាសនៅថ្ងៃនោះមែនឬអត់? ព្រឹត្តិការណ៍ CES នឹងប្រារព្វឡើងនៅទីក្រុង Las Vegas នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤នេះហើយ។ (ម៉ោង៨ព្រឹកនៅកម្ពុជា)
Copyright C.A.U.G 2014 Blogger Templates