គ្រាន់តែឃើញរូបភ្លាមអ្នកអាចគិតថាវាជាទូរស័ព្ទ Nokia Lumia ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Windows Phone។ ប៉ុន្តែមិនមែននោះទេ វាត្រូវបានដាក់ឈ្មោះថា Nokia Normandy ហើយអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android។
តាមការបញ្ជាក់របស់ evleaks ថាម៉ូដែល Nokia មួយនេះនឹងដំណើរការដោយ Android ដែលជាប្រភេទទូរស័ព្ទស្ថិតនៅក្នុង Low-cost range ដូចទៅនឹងប្រភេទ Asha របស់ Nokia ដែរ។ Nokia Normandy ត្រូវបានធ្វើកំណែប្រែទៅលើប្រព័ន្ធប្រតិបត្តិការណ៍ Android ស្រដៀងទៅនឹង Kindle Fire របស់ Amazon។ ដោយសារតែប្រភេទទូរស័ព្ទ Nokia Asha ខ្វះខាតនូវកម្មវិធីជាច្រើន ហេតុដូចនេះវានឹងអនុញ្ញាតិឲ្យប្រភេទទូរស័ព្ទ Asha របស់ Nokia អាចដំណើរការនូវកម្មវិធី ស្ទើរតែទាំងអស់របស់ Android។
ស្មាតហ្វូនមួយនេះនឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅដើមឆ្នាំ២០១៤នេះហើយ។
រងចាំមើលទាំងអស់គ្នាថាតើ Device មួយនេះអាចនឹងចេញតាមការគ្រោងទុកដែរឬទេ?
