Breaking News

Thursday, December 05, 2013

Hotfile ត្រូវបានតុលាការអាមេរិច សម្រេចឲ្យបិទ

វែបសាយ Hotfile.com គឺជាវែបសាយមួយដែលធ្វើជំនួញជាមួយនិងការរក្សាទុកឯកសារលើអ៊ីនធើណិត(Cloud Storage) ទៅដល់អតិថិជនទូទាំងពិភពលោកដែលមានប្រជាប្រិយបំផុត។ វាអនុញ្ញាតឲ្យយើងធ្វើការរក្សាទុកទិន្នន័យ និងចែកចាយយ៉ាងងាយស្រួល ។ ក៏ប៉ុន្តែកាលពីម្សិលមិញនេះ តុលាការរបស់សហរដ្ឋអាមេរិចបានរកឃើញថានៅក្នុង Server របស់វែបសាយ Hotfile បានរក្សាទុកនូវការថតចំលងរឿងកុនដោយខុសច្បាប់ និងកម្មវិធីដែលមានអញ្ញាបណ្ណផ្សេងៗជាច្រើន។


ស្ថាប័ន MPAA បានស្នើរឲ្យក្រុមហ៊ុន Hotfile សងប្រាក់ដល់វិស័យឧស្សាហកម្មភាពយន្ត ចំនួនទឹកប្រាក់៥០០លានដុល្លារសហរដ្ឋអាមេរិច ដែលជាថ្លៃសំណងទៅលើការខាតបង់ ផ្នែកនៃការលួចចំលងបង្ហោះចូលក្នុង Server របស់ Hotfile ។ បន្ទាប់ពីការចរចារភាគីទាំង២បានសំរេចបញ្ចុះថ្លៃសំណងមកត្រឹមតែ ៨០លានដុល្លារសហរដ្ឋអាមេរិចវិញ។
បច្ចុប្បន្ននេះវែបសាយ​ hotfile.com ត្រូវបានបិទបាត់ទៅហើយ ដោយគ្រាន់តែបង្ហាញនូវ​សារដូចខាងក្រោម៖
Copyright C.A.U.G 2014 Blogger Templates