ថ្ងៃនេះខ្ញុំសូមនាំយកនូវបច្ចេកវិទ្យាថ្មីមួយគឺ Smart Scroll ដែលជាបច្ចេកវិទ្យាដ៏ទំនើបរបស់ Smart Phone Samsung។ ជាការពិតណាស់បច្ចេកវិទ្យា Smart Scroll នេះត្រូវបានបំពាក់ទៅលើតែទូរស័ព្ទ Galaxy S4 និង Galaxy Note III តែប៉ុណោ្ណះ ប៉ុន្តែដោយឡែកពេលនេះវិញគឺចំឡែកត្រង់ថា អាចប្រើប្រាស់លើ Galaxy SIII ផងដែរ ។
ចំពោះការបញ្ចូលបច្ចេកវិទ្យានេះទៅកាន់ Galaxy SIII គឺមិនមែនក្រុមហ៊ុន Samsung ធ្វើឡើងនោះទេ គឺជាការចំលងចេញពី Galaxy Note III ចេញមកយកមកបញ្ចូលទៅក្នុង Galaxy S III វិញ ហើយការបញ្ចូលនេះគឺត្រូវបានធ្វើដោយ Developer របស់ XDA ដែលមានឈ្មោះថា RagzDog ។
ទាញយក ROM
របៀបដំឡើង
- ចំលង ROM នេះចូលទៅកាន់ទូរស័ព្ទរបស់អ្នក
-Boot ទូរស័ព្ទទៅកាន់ Recovery
-ជ្រើសរើសយក " Install Zip from SD Card "
- ជ្រើសរើសយក ROM របស់អ្នក
-អ្នកអាចធ្វើការ Wipe Data ដោយធ្វើការជ្រើសរើសក្នុង AROMA Installer Option
-បន្ទាប់ពីធ្វើការដំឡើងរួចហើយ Reboot ទូរស័ព្ទរួចធ្វើការរង់ចាំ។
បញ្ជាក់៖ យើងខ្ញុំមិនទទួលខុសត្រូវចំពោះបញ្ហាណាមួយដែលកើតមានឡើងឡើយ ពីព្រោះការដំឡើងនេះអាចធ្វើអោយមានបញ្ហាដូចជាបាត់សេវា(Emergency Call)។
ចំពោះដំណោះស្រាយដូចនេះ Developer តម្រូវឲ្យអ្នក Install MG4 Modem ពី AROMA Installer ប៉ុន្តែទោះជាយ៉ាងណាខាងយើងខ្ញុំមិនទាន់ជួបបញ្ហានេះនៅឡើយ ដូច្នេះខ្ញុំក៏មិនធានាថាវិធីនេះអាច
ដោះស្រាយនៅពេលដែលទូរស័ព្ទអ្នកមានបញ្ហាឡើយ ។
សូមថ្លែងអំណរគុណដល់ @RagzDog
ឯកសារដើមសូមចុច តំណរនេះ
