Breaking News

Friday, December 06, 2013

ឮថា Facebook ជំនាន់ 4.0 កែរូបរាងថ្មី



សព្វថ្ងៃនេះក្រុហ៊ុន Facebook កំពុងតែធ្វើការអភិវឌ្ឍន៍នូវកម្មវិធីរបស់ខ្លួនទៅកាន់គ្រប់ OS ទាំងអស់នៅលើ Smartphone ដូចជា Android, iOS, Windows Phone, Firefox OS ជាដើម។ ដើម្បីធ្វើការប្រកួតប្រជែងនឹងបណ្តាញសង្គមផ្សេងទៀតដូចជា Twitter និងបណ្តាកម្មវិធីបណ្តាញសង្គមផ្សេងៗ។


ខាងក្រោមនេះគឺជារូបភាព Screenshot Facebook 4.0 សំរាប់ Android

បើមើលទៅតាមរូបនេះគឺបង្ហាញឃើញថាកម្មវិធីសារក្រោយនេះ គឺវាមានទំរង់ប្រហាក់ប្រហែលនិង Facebook iOS ដែរ ដោយគ្រាន់តែខុសត្រងកន្លែង Post Status ត្រូវនៅខាងក្រោមវិញ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏យើងមិនអាចទទួលនូវព័ត៌មានមួយច្បាស់ថា Facebook 4.0 Adnroid អាចនឹងធ្វើការផ្លាស់ប្តូរ UI ដូចរូបខាងលើឡើយ ពីព្រោះអាចស្ថិតនៅក្នុងការសំរេចចិត្តនៅឡើយ។

តើប្រិយមិត្តពេញចិត្តនូវរូបរាងថ្មីនៃ Facebook របស់ Android នេះទេ?

Copyright C.A.U.G 2014 Blogger Templates