Breaking News

Wednesday, December 25, 2013

គោរពជូនពរក្នុងឱកាសបុណ្យណូអែល និង ចូលឆ្នាំសកល


នៅក្នុងឱកាសបុណ្យណូអែល និង បុណ្យចូលឆ្នាំសកលនេះ CAUG Talk Team សូមជូនពរដល់ប្រិយមិត្តអ្នកអានទាំងអស់ឲ្យជួបតែនឹងសេចក្ដីសុខ សុភមង្គល សម្រេចបាននូវបំណងប្រាថ្នារបស់លោកអ្នក។ បើសិនជាឆ្នាំចាស់មិនទាន់បានសម្រេច សូមឲ្យឆ្នាំ២០១៤នេះជាឆ្នាំដែលលោកអ្នកទទួលជោគជ័យ។
សូមឲ្យលោកអ្នកទទួលបាននូវក្ដីស្រឡាញ់ពីមនុស្សជុំវិញអ្នក និងទទួលបាននូវសន្តិភាពផ្លូវកាយនិងចិត្តផងដែរ។ ថ្វីដ្បិតដែលនៅប្រទេសកម្ពុជាយើងមិនមានការប្រារព្វនូវបុណ្យមួយនេះ ប៉ុន្តែយើងដឹងថាវាមានតម្លៃជ្រាលជ្រៅសម្រាប់អ្នកគ្រប់គ្នាផងដែរ។ ចិត្តអាណិតអាសូរ និងក្ដីមេត្តាចំពោះគ្នាទៅវិញទៅមក សុទ្ធតែជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប។ សង្ឃឹមថាលោកអ្នកនឹងនូវតែបន្តគាំទ្រ និងអាននូវអត្ថបទរបស់យើងបន្តទៀត ក្រោយពីវិស្សមកាលដ៏ធំមួយនេះផងដែរ។
សូមឲ្យពិធីបុណ្យដ៏មានអត្ថន័យនេះនាំមកនូវភាពផ្អែមល្ហែម សេចក្ដីសុខ សុភមង្គល វិបុលសុខដល់អ្នកនិងក្រុមគ្រួសារអ្នក។

Merry Christmas and Happy New Year
CAUG Talk Team
Copyright C.A.U.G 2014 Blogger Templates