ថ្ងៃនេះផងដែរខ្ញុំសូមបង្ហាញពីកម្មវិធីចាក់ចំរៀងមួយដែលមានឈ្មោះថា Walkman ដែលជាកម្មវិធីរបស់ Smart Phone SONY។ ជាការពិតកម្មវិធីនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់តែនៅលើប្រភេទទូរស័ព្ទ XPERIA តែប៉ុណ្ណោះ។
តែដោយសារពេលនេះ Developer របស់ XDA បាន Port វាមកសម្រាប់ប្រើប្រាស់នៅលើគ្រប់ទូរស័ព្ទទាំងអស់ដែលប្រើនូវ Android KitKat និង Android JB 4.3 ដូច្នេះបងប្អូនដែលមិនមាន SONY XPERIA ក៏អាចសាកប្រើបានដែរ ។
លក្ខណ្ឌក្នុងការតំឡើង ៖
-ប្រាកដថាទូរស័ព្ទអ្នកកំពុងប្រើប្រាស់ Android 4.3 ឬ 4.4
-សំរាប់ទូរស័ព្ទដែល Rooted ហើយតែប៉ុណោ្ណះ
វិធីក្នុងការតំឡើង៖
-Boot ទៅកាន់ Recovery ( CWM or TWPR) រួច Flash Zip ។
ចុចទីនេះដើម្បីទាញយក
យើងខ្ញុំមិនទទួលខុសត្រូវរាល់បញ្ហាដែលកើតមានឡើងឡើយ។ សូមតំឡើងវាដោយទំនួលខុសត្រូវ ។
*
កម្មវិធីនេះបានតេស្តលើ Galaxy SIII Android 4.4