វាគឺជារឿងភ្ញាក់ផ្អើលមួយដែលនឹកស្មានមិនដល់។ ក្រុមហ៊ុន Samsung បានផ្ដល់នូវលុយ ៥០ ដុល្លា ដល់អតិថិជនរបស់ខ្លួនសម្រាប់ប្រើប្រាស់នៅក្នុង Play Store។ តែវាគួរឲ្យសោកស្ដាយ ព្រោះវាត្រូវបានផ្ដល់ឲ្យសម្រាប់តែអតិថិជននៅអាមេរិចតែប៉ុណោ្ណះ។
Samsung ធ្វើបែបនេះគឺក្នុងគោលបំណងឲ្យអតិថិជនរបស់ខ្លួនធ្វើការតេស្ដនូវកម្មវិធីដែលមាននៅក្នុង Play Store ថាតើវាមានដំណើរការល្អជាមួយនឹង Galaxy Note 3 របស់ខ្លួនដែរឬទេ។ អ្នកដែលប្រើប្រាស់ Galaxy Note 3 ទាំងអស់នឹងទទួលបាននូវកាដូដ៏ពិសេសមួយនេះ ប៉ុន្តែសម្រាប់អតិថិជនដែលបានជាវទូរស័ព្ទមុនថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ តែប៉ុណោ្ណះ។ ប៉ុន្តែមុននឹងទទួលបានគឺតម្រូវឲ្យអតិថិជនទាំងអស់ធ្វើការបំពេញនូវលេខទូរស័ព្ទ លេខ IMEI និង ព័ត៌មានលម្អិតខ្លះទៀតរបស់ Samsung។ ជាមួយនឹង Play Store Credit លោកអ្នកអាចទាញយក កម្មវិធី ចម្រៀង ភាពយន្ដ សៀវភៅ ទស្សនាវដ្ដី និងហ្គេមផ្សេងៗដោយមិនគិតថ្លៃ។
ថ្វីត្បិតតែវាមិនអាចទទួលបាននៅកម្ពុជាយើងតែអ្នកទាំងអស់គ្នាអាចសាកល្បង ចុចទីនេះ ដើម្បីចូលទៅមើលថាក្នុងការទទួលយកនូវ Play Store Credit គឺដំណើរការយ៉ាងដូចម្ដេច។
