Breaking News

Saturday, November 30, 2013

LG G2 និង HTC One ទទួលបាន Jelly Bean 4.4


ក្រុមហ៊ុន HTC អាមេរិចបានប្រកាសនៅលើគណនី Twitter របស់ខ្លួនថា HTC One អាចទទួលបានការ Update ទៅកាន់ Android 4.4 KitKat បានហើយ។
អាចនិយាយបានថាវាជាកាដូសម្រាប់បុណ្យ Christmas ក៏ថាបាន។ សម្រាប់ទូរស័ព្ទប្រភេទ Unlocked និង Google Play Edition គឺអាច Update វាបានហើយ។

 សម្រាប់ Version 4.4 KitKat នេះដែរវានឹងភ្ជាប់មកជាមួយនូវ Sense 5.5 ផងដែរ។ វាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់អ្នកប្រើប្រាស់ HTC One។

ចំណែកនៅឯប្រទេសកូរ៉េឯណោះវិញ LG G2 ក៏ទទួលបានការ Update ទៅជំនាន់ Android 4.4 KitKat ដូចគ្នាដែរ។ ប្រសិនបើអ្នករស់នៅប្រទេសកូរ៉េគឺលោកអ្នកអាច Update វាបានតាមរយៈ OTA ដោយផ្ទាល់តែម្ដង។ ក្រុមហ៊ុនLG បានរំលងការ Update Android 4.3 Jelly Bean សម្រាប់ LG G2 ទៅហើយ។

គួរបញ្ជាក់ផងដែរថា Samsung Galaxy S4 Google Play Edition ក៏ទទួលបាន Android 4.4 KitKat រួចរាល់ហើយដែរ។
Copyright C.A.U.G 2014 Blogger Templates