Nexus 5 គឺជាប្រភេទទូរស័ព្ទថ្មីរបស់ Google ដែលប្រើប្រព័ន្ធប្រតិបត្តិការណ៍ចុងក្រោយរបស់
Android គឺ KitKat 4.4។ Nexus 5 ផលិតឡើងសម្រាប់អ្នក Developer យកទៅធ្វើការ
ស្រាវជ្រាវនូវសមិទ្ធផលថ្មីៗដែលមាននៅក្នុង Android ដើម្បីអភិវឌ្ឍន៍កម្មវិធីផ្សេងៗ។
តែសម្រាប់អ្នកប្រើប្រាស់ធម្មតាក៏អាចប្រើប្រាស់បានដែរ ព្រោះវាមិនមែនតម្រូវតែ Developer
នោះទេ។ Nexus 5 ជាប្រភេទស្មាតហ្វូនរបស់ Google ដែលភ្ជាប់មកជាមួយនូវ អេក្រង់ 4.95"
ដែលមានដង់ស៊ីតេ 445ppi Processor ប្រភេទ Snapdragon 800 2.26GHz វាភ្ជាប់មកជាមួយ
នូវ Android 4.4 KitKat ដែលជាប្រព័ន្ធប្រតិបត្តិការណ៍ចុងក្រោយបំផុតរបស់ Google។
មិនតែប៉ុណ្ណោះវាបានភ្ជាប់នូវបច្ចេកវិទ្យាសាកថ្មីដោយប្រើ Wireless ទៀតផង។
តម្លៃរបស់វាគឺ 349$ សម្រាប់ប្រភេទ 16GB និង 399$ សម្រាប់ប្រភេទ 32GB។ តែតម្លៃនេះគឺនៅលើវែបសាយរបស់ Google តែប៉ុណោ្ណះ។ សម្រាប់ទីផ្សារព្រះរាជាណាចក្រកម្ពុជា
គឺមានតម្លៃប្រហែល 540$ ជាមួយនឹងជម្រើស 32GB៕
Chhunleng
