ទូរស័ព្ទ Elife E7 នឹងភ្ជាប់មកជាមួយអេក្រង់ 5.5 អ៊ីង JDI Display ជាមួយនឹងទំហំ 1920 x 1080 ភិចសែល ហើយមានដង់ស៊ីតេ 401 ppi ដែលជាប្រភេទស្តង់ដារមួយផងដែរ។ E7 ក៏ភ្ជាប់មកជាមួយកញ្ចក់ Gorilla Glass 3 ផងដែរ។ ទូរស័ព្ទម៉ូដែលចុងក្រោយរបស់ Gionee មួយនេះនឹងភ្ជាប់មកជាមួយនូវ CPU 2.2GHz Quad-Core Krait 400 និង Chipset Snapdragon 800។ សម្រាប់ម៉ូដែល 4G LTE ដែលជាប្រភេទទូរស័ព្ទសម្រាប់លក់នៅលើទីផ្សារអន្តរជាតិ នឹងភ្ជាប់មកជាមួយនូវ CPU 2.5GHz Quad-Core Kraint 400 ផងដែរ។ សម្រាប់ប្រភេទ 16GB នឹងមាន RAM 2GB ហើយសម្រាប់ប្រភេទ 32GB នឹងមាន RAM 3GB ផងដែរ។ E7 នឹងភ្ជាប់មកជាមួយកាមេរ៉ាទំហំ 16 Megapixels ដែលមានទំហំធំជាងកាមេរ៉ាធម្មតា 1.34 µm។ អ្វីដែលគួរឲ្យកោតសរសើរនោះគឺកាមេរ៉ាខាងមុខរបស់វាមានទំហំរហូតដល់ 8 Megapixels ឯណោះ។ វានឹងភ្ជាប់មកជាមួយថ្មទំហំ 2500 mAh(ដែលជាថ្មជាប់នឹងម៉ាស៊ីន) Gionee Elife E7 នឹងមានលក់នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ដែលមានពណ៌សម្រាប់ជ្រើសរើសដូចជា ខ្មៅ ស ខៀវ ផ្កាឈូក បៃតង លឿង និងពណ៌ទឹកក្រូច។ សម្រាប់ម៉ូដែល 16GB មានតម្លៃ 2699 Yuan (ប្រហែល $443) ហើយសម្រាប់ម៉ូដែល 32GB វិញគឺមានតម្លៃ 3199 Yuan (ប្រហែល $525)។ ទូរស័ព្ទមួយនេះនឹងចេញលក់នៅលើទីផ្សារដទៃទៀតក្រៅពីប្រទេសចិន នៅដើមឆ្នាំ២០១៤នេះហើយ។
Breaking News
Wednesday, November 27, 2013
Gionee Elife E7 ក្លាយជាទូរស័ព្ទ កាមេរ៉ាល្អបំផុតរបស់ Android