Breaking News

Friday, November 29, 2013

អ្វីទៅជា DRM(Digital Right Management)?

ថ្ងៃនេះខ្ញុំបាននឹងលើកយកនូវអត្ថបទមួយដែលនិយាយអំពី DRM(Digital Right Management)។ តើអ្វីទៅជា DRM? ហើយក្រុមហ៊ុនណាខ្លះដែលប្រើប្រាស់វា? តើវាមានអត្ថប្រយោជន៍អ្វីខ្លះ?

អ្វីទៅជា DRM(Digital Right Managerment)?

DRM គឺជាសិទ្ធិនៃការគ្រប់គ្រងផលិតផលបច្ចេកវិទ្យារបស់ក្រុមហ៊ុននីមួយៗ ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនផលិត Hardware អ្នកបោះពុម្ពផ្សាយ អ្នកកាន់កាប់កម្មសិទ្ធិបញ្ញា និងបុគ្គលទាំងឡាយដែលមានបំណងត្រួតពិនិត្យលើការប្រើប្រាស់នូវឧបករណ៍ឌីជីថល បន្ទាប់ពីការដាក់លក់ឧបករណ៍ទាំងនោះនៅលើទៅផ្សារសេរី។ ឧបករណ៍ទាំងនោះមានដូចជា ឧបករណ៍អេឡិចត្រូនិច ទូរស័ព្ទដៃ កុំព្យូទ័រ និងរបស់ប្រើប្រាស់ផ្សេងៗប្រចាំថ្ងៃដែលប្រើប្រាស់ដោយបច្ចេកវិទ្យាដើម្បីផលិត។ 
-DRM ជំនាន់ទី១ បង្កើតឡើងដើម្បីត្រួតពិនិត្យនូវការលួចចម្លងកម្មសិទ្ធិបញ្ញា។
-DRM ជំនាន់ទី២ បង្កើតឡើងដើម្បីគ្រប់គ្រងនិងត្រួតពិនិត្យមើលនូវកម្មសិទ្ធិបញ្ញា ការបោះពុម្ពផ្សាយ និងការផ្លាស់ប្ដូរផ្នែកផ្សេងៗនៃការងារ ឬ ឧបកណ៍។ បានន័យថា ការធ្វើបែបនេះគឺសំដៅទៅលើការការពារនៃការចម្លងផ្នែកឌីជីថល និងបង្ការការចម្លងផងដែរ។ DRM គឺជាសំណុំនៃការត្រួតពិនិត្យនូវកម្មសិទ្ធិបញ្ញាផ្នែកបច្ចេកវិទ្យា។ 
ក្រុមហ៊ុនដែលបានប្រើប្រាស់នូវមុខងារ DRM នេះមានដូចជា៖ ក្រុមហ៊ុន Amazone, AT&T, AOL, Apple Inc, Google, BBC, Microsoft, Electronic Arts និងក្រុមហ៊ុន SONY។
នៅឆ្នាំ១៩៩៨ ច្បាប់រក្សាសិទ្ធិនេះត្រូវបាន Digital Millennium Copyright Act(DMCA) អនុម័តនៅក្នុងសហរដ្ឋអាមេរិច។ ជនទាំងឡាយណាដែលបានលួចចម្លងនូវបច្ចេកវិទ្យាដែលត្រូវបានចុះកម្មសិទ្ធិបញ្ញាដោយក្រុមហ៊ុន ឬអង្គភាពណាមួយ នឹងត្រូវផ្ដន្ទាទោស។

Copyright C.A.U.G 2014 Blogger Templates