តោះយើងនាំគ្នាសាកល្បងទាំងអស់គ្នា។ តើការ Backup DRM មានអត្ថប្រយោជន៍អ្វីខ្លះ? ប្រភេទទូរស័ព្ទណាខ្លះដែលអាចធ្វើការ Backup DRM បានទៅ?
ចុចទីនេះដើម្បីអាន "អត្ថបទអ្វីទៅជា DRM?"
របៀប Backup DRM របស់ Smart Phone SONY
ជាទូទៅរាល់ពេលដែលយើងធ្វើការ Unlock Bootloader របស់ទូរស័ព្ទ SONY Xperia Devices នោះយើងនឹងបាត់បង់នូវ DRM។ ប៉ុន្តែពេលនេះវាលែងជាបញ្ហាទៀតហើយ។ ព្រោះយើងអាចធ្វើការ Backup នូវ DRM របស់វាទុកមុននឹងយើងធ្វើការ Unlock Bootloader។តម្រូវការសម្រាប់ Backup DRM របស់ Smart Phone SONY គឺ៖
+ទូរស័ព្ទដែលដំណើរការដោយ Android 4.2.2 ឡើងទៅ
+កម្មវិធីសម្រាប់ Backup (ចុចទីនេះដោនឡូដ)
កម្មវិធីនេះដំណើរការតែនៅលើ Windows ប៉ុណោ្ណះ។ សម្រាប់ Linux និង Mac គឺអត់មានទេ។
+ត្រូវធ្វើការ Root នូវទូរស័ព្ទរបស់អ្នកជាមុនសិន។ ដោយសារកាលពីមុនយើងត្រូវធ្វើការ Unlock Bootloader ជាមុនសិនទើបអាចធ្វើការ Root បាន។ ហេតុនេះទើបយើងមិនអាច Backup DRM របស់វាបាន។ តែពេលនេះគឺយើងអាច Root ដោយមិនចាំបាច់ Unlock Bootloader ទើបយើងអាច Backup DRM បានយ៉ាងងាយ។ (ចុចទីនេះដើម្បីទាញយកកម្មវិធី Root)
បន្ទាប់ពីការ Root រួចហើយ និង ដោនឡូដ Backup DRM រួចមកសូមពន្លាតឯកសារ
Backup-TA-9.8.zip អ្នកនឹងឃើញ Folder មួយឈ្មោះថា Backup-TA-9.8។
2. បន្ទាប់មកសូមចុច Key ណាមួយរបស់ Keyboard កុំព្យូទ័រដើម្បីដំណើរការ
3. បន្ទាប់មកសូមដោតខ្សែ USB ជាមួយទូរស័ព្ទអ្នកហើយភ្ជាប់វាទៅកាន់កុំព្យូទ័រ
(ត្រូវប្រាកដថាអ្នកបាន Tick ពាក្យ USB debugging នៅក្នុង Developer options រួចរាល់ហើយ)
4. ចុចលេខ 1 ដើម្បីធ្វើការ Backup បន្ទាប់មកចុច Y ដើម្បី Confirm
5. ក្រោយពេល Backup ចប់ អ្នកនឹងឃើញដូចរូបខាងក្រោម
5.1 លោកអ្នកក៏អាចធ្វើការ Check មើលថាតើអ្នកបាន Backup វាដោយជោគជ័យឬអត់? ធ្វើការចុចនូវលេខ 3 បន្ទាប់មកចុច Y ដើម្បីធ្វើការ Confirm
5.2 ខាងក្រោមនេះជារូបដែលបានបញ្ជាក់ថាលោកអ្នកបាន Backup បានសម្រេចហើយ








