Breaking News

Monday, November 25, 2013

Acatel បានបញ្ចេញ Idol X+ បន្ថែមទៀតហើយ


ក្រោយពីទទួលបានជោគជ័យខ្លាំងទៅលើការលក់ Smart Phone របស់ខ្លួន ពេលនេះ Acatel បានបញ្ចេញនូវ Smart Phone មួយម៉ូដែលទៀតហើយ ដែលមានឈ្មោះថា Acatel Idol X+។ ថ្វីត្បិតតែTLCបានប្រកាសឈ្មោះវាទៅហើយក្ដី ប៉ុន្តែយើងមិនទាន់ដឹងច្បាស់ពីសមត្ថភាពវានៅឡើយ។
តែតាមរយៈការលើកឡើងរបស់ GSMInsider បាននិយាយថាទូរស័ព្ទប្រភេទថ្មីនេះ នឹងភ្ជាប់មកជាមួយអេក្រង់ 5 អ៊ីង ប្រភេទ Full HD 1080p ព្រមជាមួយនឹងកាមេរ៉ា 13 Megapixels។ វាភ្ជាប់ មកជាមួយនឹង Chipset របស់ក្រុមហ៊ុន MediaTek ដែលជាប្រភេទ Chipset ដំបូងគេដែល ដំណើរការនូវប្រភេទ CPU Octa-Core ពេញទាំង៨ Core តែម្ដង។ វាក៏បានភ្ជាប់មកជាមួយនូវ RAM 2GB និងទំហំផ្ទុកទិន្នន័យ 16GB ផងដែរ។

Copyright C.A.U.G 2014 Blogger Templates