វាគឺជារឿងមួយដែលអស្ចារ្យសម្រាប់អ្នកដែលរស់នៅចក្រភពអង់គ្លេស។ លោកអ្នកគ្រាន់តែកម្មង់ទិញទូរស័ព្ទ SONY Xperia Z1 ភ្លាមគឺនឹងទទួលបាននូវ Lens QX10 ដោយឥតគិតថ្លៃ។ QX10 គឺជាប្រភេទ Lens ដែលជាផលិតផលថ្មីទើបតែចេញតំណាលនឹងទូរស័ព្ទនេះដែរ។
តែវាគួរឲ្យសោកស្ដាយសម្រាប់ប្រទេសខ្មែរយើងដែលមិនទាន់មានការបន្ថែមជូនដ៏ពិសេសនេះនៅឡើយទេ។ ថ្មីៗនេះ Sony បានបង្ហាញ Lens កាមេរ៉ាចំនួន ២ ព្រមគ្នាប្រភេទ Cyber-shot QX100 និង QX10 យ៉ាងទំនើបសម្រាប់បន្ថែមសមត្ថភាពកាមេរ៉ានៅលើ Smartphone ដោយភ្ជាប់ប្រើតាមបច្ចេកវិទ្យា Wi-Fi និង NFC។ ឧបករណ៍ថ្មីនេះ អាចប្រើបានជាមួយ Smartphone ដំណើរការជាមួយ Smart Phone ដែលប្រើប្រព័ន្ធប្រតិបត្តការណ៍អ៊ែនដ្រយដ៍ និងអាយអូអេសបាន។ Cyber-shot QX100 អាចភ្ជាប់ជាមួយ iPhone និង Android Device តាមបច្ចេកវិទ្យាឥតខ្សែ Wi-Fi ហើយ Lens នេះក៏មានទំហំសម្រាប់ផ្ទុកទិន្នន័យដោយខ្លួនឯងបាន រហូតដល់ទៅ 64GB និងអាចបន្ថែមកាតមេម៉ូរីប្រភេទ microSD បានទៀតផង។ វាបានបំពាក់បច្ចេកវិទ្យាកាមេរ៉ា Exmor CMOS Sensor ទំហំ ១អ៊ីញ និងថតរូបបានក្នុងទំហំ 20.9 MP ជាមួយ Calr Zeiss Lens។ ចំណែកឯ QX10 គឺបានបំពាក់នូវ 1/2.3-inch Exmor CMOS Sensor និង Sony G Lens ជាមួយទំហំកាមេរ៉ា 18.9MP ។ វានឹងចេញលក់ជាមួយពណ៌ចំនួន២ គឺ ពណ៌ខ្មៅ និងស ដែលអាចភ្ជាប់ប្រើជាមួយ iPhone បាន។ តាមការបញ្ជាក់របស់ SONY គឺ Lens ប្រភេទ QX10 នេះមានតម្លៃប្រហែល 250$។ ចំណែក QX100 គឺមានតម្លៃប្រហែល 500$។
| QX10 Lens |
| QX100 Lens |
