Breaking News

Wednesday, September 04, 2013

Android ជំនាន់បន្ទាប់គឺ 4.4 KitKat


Android គឺជាប្រព័ន្ធប្រតិបត្តិការណ៍មួយដែលមាននៅលើទូរស័ព្ទ និង Tablet ជាង១ពាន់លានគ្រឿង។ ចាប់តាំងពីបានប្រើប្រាស់នូវឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍អ៊ែនដ្រយដ៍ គឺជីវិតរបស់អ្នកនឹងកាន់តែផ្អែមល្ហែមព្រោះតែឈ្មោះរបស់ជំនាន់នីមួយៗនៃអ៊ែនដ្រយដ៍។


កំណែប្រព័ន្ធប្រតិបត្តការណ៍របស់ Android គឺចាប់ផ្ដើមពីឈ្មោះបង្អែមពិសេសៗ ហើយវានឹងតម្រៀបតាមលេខរៀងនៃតួអក្សររបស់ភាសាអង់គ្លេស ដោយចាប់ផ្ដើមពីអ្នក C ដែលមានឈ្មោះដូចតទៅ។
-Cupcake ជំនាន់ 1.5
-Donuts ជំនាន់ 1.6
-Eclair ជំនាន់ 2.0
-Froyo ជំនាន់ 2.2
-GingerBread ជំនាន់ 2.3
-Honey Comb ជំនាន់ 3.0
-Ice Cream Sandwich ជំនាន់ 4.0
-Jelly Bean ជំនាន់ 4.1 / 4.2 / 4.3
ហើយជំនាន់បន្ទាប់ដែលផ្ដើមដោយអក្សរ K ដែលពាក្យចចាមអារាមពីមុនមានឈ្មោះថា Key Lime Pie ពេលនេះបានលេចចេញឈ្មោះជាផ្លូវការហើយ គឺ KitKat ដែលមានជំនាន់ 4.4។

ក្រុមហ៊ុន Google មិនបានបញ្ជាក់ពីការបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការណ៍ចុងក្រោយនេះនៅថ្ងៃណាទេ។ តែយើងអាចដឹងថាវានឹងអស្ចារ្យជាងជំនាន់មុនៗ។ Google បានប្រើពាក្យស្លោកសម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ចុងក្រោយនេះថា "It's our goal with Android KitKat to make an Amazing Android experience available for everybody"
អ្នកទាំងអស់គ្នាអាចរងចាំតាមដានដោយផ្ទាល់អំពីបទពិសោធន៍ថ្មីរបស់ Android ជំនាន់ 4.4 KitKat នេះបានតាមរយៈ ទីនេះ
Copyright C.A.U.G 2014 Blogger Templates