Home
About
Contact
FAQ
C.A.U.G
Home
News
Root
Samsung
SONY
HTC
LG
Other
Product
Firmware
Samsung
HTC
LG
SONY
Other
Breaking News
Friday, August 30, 2013
SONY បញ្ចេញទូរស័ព្ទកាមេរ៉ាទំហំ 20.7 Megapixels
កាលពីពេលថ្មីៗនេះមានវែបសាយរបស់ប្រទេសចិនមួយបានចេញផ្សាយពីទូរស័ព្ទស៊េរីថ្មីរបស់ SONY ដែលមានឈ្មោះមិនផ្លូវការថា Xperia Honami ឬ Xperia Z1។ វាគឺជាទូរស័ព្ទមួយដែលមានគុណភាពរូបភាពច្បាស់បំផុត។ បើតាមពាក្យចចាមអារាមបានបញ្ជាក់ថាទូរស័ព្ទស៊េរីថ្មីនេះបានបំពាក់ជាមួយនូវអេក្រង់ទំហំ ៥ អ៊ីង 1080 Display ព្រមទាំងភ្ជាប់មកជាមួយនឹង Chipset ប្រភេទ Snapdragon 800 ដែលជា Chip ស៊េរីខ្ពស់បំផុត។ ចំណែកកាមេរ៉ាវិញគឺទំហំដល់ទៅ 20.7 មេហ្កាភិចសែល ហើយមាន Lens ប្រភេទ G-lens ដែលអាចចាប់រូបភាពច្បាស់បំផុត មិនតែប៉ុណ្ណោះវាថែមទាំងមិនជ្រាបទឹក និងចូលធូលីផងដែរ។ វាភ្ជាប់មកជាមួយថ្មប្រភេទ Li-ion 3000 mAh ទៀតផង។ ប៉ុន្តែវែបសាយខាងលើមិនបានបញ្ជាក់ពីកាលបរិច្ឆេទចេញលក់នៅលើទីផ្សារនោះទេ។ ចង់ដឹងថាទូរស័ព្ទ Smart Phone SONY Xperia Z1 ឬ Honami មានរូបរាងបែបណា សូមមើលរូប និង វីដេអូខាងក្រោមនេះ។
Share !
Tweet
Copyright C.A.U.G 2014
Blogger Templates