ថ្មីៗនេះនៅក្នុងទីផ្សារប្រទេសកម្ពុជាយើងក្រុមហ៊ុន Huawei ទើបតែបានបញ្ចេញនូវទូរស័ព្ទប្រភេទស្ដើង និងមានតម្លៃធូរថ្លៃសម្រាប់ទីផ្សារប្រទេសកម្ពុជាគឺ Huawei P6 ដែលមានទំហំកាមេរ៉ាខាងមុខដល់ទៅ 5 Megapixels។ ថ្ងៃនេះខ្ញុំបាទនឹងលើកយកនូវប្រភេទទូរស័ព្ទថ្មីមួយរបស់ Huawei ដែលទើបតែដាក់លក់នៅលើទីផ្សារប្រទេសចិន វាជាប្រភេទទូរស័ព្ទដែលមិនជ្រាបទឹកនិងមិនចូលធូលី។ Huawei Honor 3 គឺជាប្រភេទទូរស័ព្ទដំបូងរបស់ក្រុមហ៊ុនមួយនេះដែលទទួលបានប៉ាតង់បច្ចេកវិទ្យា IP57 ដែលជាបច្ចេកវិទ្យាមិនចូលធូលី និង មិនចូលទឹកនៅក្នុងជម្រៅតិចជាង១ម៉ែត្រ និងមានរយៈពេល៣០នាទី។
ទូរស័ព្ទ Honor 3 នេះបានភ្ជាប់មកជាមួយនូវកាមេរ៉ាទំហំ 13 Megapixels ដោយប្រើ Lens របស់ក្រុមហ៊ុន SONY ហើយកាមេរ៉ាខាងមុខទំហំ 1.3 Megapixels។ អាចផ្ទុកទិន្នន័យ 8GB ភ្ជាប់មកស្រេចជាមួយនឹងទូរស័ព្ទ(អាចបន្ថែមមេម៉ូរីកាតបាន) ថ្មទំហំ 2150 mAh និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍អ៊ែនដ្រយដ៍ 4.2.2 Jelly Bean។
វាមានតម្លៃប្រហែល 310 ដុល្លានៅក្នុងទីផ្សារប្រទេសចិន។