Breaking News

Monday, May 20, 2013

វិធីធ្វើ Font.zip សម្រាប់ Flash ចូលទូរស័ព្ទ





សួស្ដីអ្នកទាំងអស់គ្នា! ខានផ្សាយអត្ថបទយូរហើយ។ ថ្ងៃនេះខ្ញុំនឹងលើកយកពីវិធីក្នុងការធ្វើហ្វុន(Font) ទៅជាលក្ខណៈ Zip សម្រាប់ធ្វើការ Flash បញ្ចូលក្នុងទូរស័ព្ទរបស់អ្នក។ កម្មវិធីចាំបាច់សម្រាប់ធ្វើនៅពេលនេះគឺ FontCreator។ វាមិនសូវជាល្អទេបើតាមខ្ញុំគិតមើលទៅ។ អ្នកអាចស្វែងរកតាមរយៈ Google ដើម្បីរកកម្មវិធីផ្សេងក៏បានដែរ។



តោះ! ចាប់ផ្ដើមធ្វើជាមួយគ្នាដូចតទៅ៖
-ទី១៖ ប្រសិនបើហ្វុនដែលអ្នកយកមកធ្វើមិនមែនជា *.TTF ទេ សូមធ្វើវាទៅជាហ្វុន *.TTF ជាមុនសិន។ សូមប្រាកដថា gylph នៅតែរក្សា Tittle របស់វា បើមិនដូច្នេះទេវាអាចនឹងមានបញ្ហា។ ឧទាហរណ៍ដូចជា "gm" នឹងប្រែទៅជា "`"។
-ទី២៖ ធ្វើការបើកនូវឯកសារ Font ដែលមានលក្ខណៈ TrueType-format ដែលមានកន្ទុយជាលក្ខណៈ *.ttf តាមរយៈកម្មវិធី FontCreator។
-ទី៣៖ ចូលទៅកាន់ Format ---> Setting
-ទី៤៖ នៅខាងក្រោម Classification tap ត្រូវប្រាកដថា Font Weight គឺត្រឹមត្រូវ។
(Normal Regular សម្រាប់ធ្វើទៅជា Regular និង Italic ហើយចំណែក Bold គឺសម្រាប់ Bold និង Bold Italic)
-ទី៥៖ ត្រូវប្រាកដថាការ Design Font គឺមានលក្ខណៈត្រឹមត្រូវ(Regular សម្រាប់ Regular, Bold សម្រាប់ Bold, Italic សម្រាប់ Italic, Bold and Italic សម្រាប់ Bold Italic) បន្ទាប់មកចុច Ok។
-ទី៦៖ ចូលទៅកាន់ Format ---> Naming
-ទី៧៖ ត្រូវប្រាកដថាហ្វុនទាំងអស់ដែលអ្នកត្រូវការប្រើប្រាស់គឺនៅក្នុង Font Family តែមួយ។ ឧទាហរណ៍ Roboto គឺនៅក្នុងក្រុម Roboto ជាដើម។
-ទី៨៖ ត្រូវប្រាកដថាឈ្មោះពេញរបស់ហ្វុន និងឈ្មោះ Postscript គឺត្រឹមត្រូវដូចជា Roboto Regular សម្រាប់ Roboto Regular ចំណែកឈ្មោះ Postscript គឺ Roboto-Regular។ បន្ទាប់មកចុច Ok។
-ទី៩៖ PRO TIP: ខណៈពេលនេះអ្នកត្រូវជម្រះ gylph សម្រាប់ .notdef.។ វានឹងបង្ហាញរូបរាងមិនស្អាតនៅក្នុង Launcher និងប៉ះពាល់ដល់កន្លែងផ្សេងទៀតប្រសិនបើ Home Screen មានឈ្មោះជាអក្សរកាត់ រួច Save វាទុក។
-ទី១០៖ នៅពេលដែលអ្នកធ្វើវារួចរាល់ហើយ សូមរក្សាទុកវានៅក្នុតថតឯកសារដែលមានឈ្មោះថា fonts នៅដាក់ថតឯកសារនេះនៅក្នុងថតឯកសារមួយទៀតដែលមានឈ្មោះថា system។
-ទី១១៖ ដាក់ថតឯកសារ system ជាមួយនឹងថតឯកសារ META-INF(ប្រើ Update-Script សម្រាប់ធ្វើវា)។
-ទី១២៖ ធ្វើការ Zip ធម្មតាដោយដាក់ថតឯកសារទាំង២នេះចូលទៅក្នុង Zip រួចអាចយកវាទៅ Flash តាមរយៈ CWM។

លោកអ្នកអាចដោនឡូដ META-INF ពីទីនេះ
ហើយលោកអ្នកក៏អាចទាញយកកញ្ចប់ Zip ដែលខ្ញុំបានធ្វើរួចរាល់ហើយយកទៅសាកល្បងបានដែរ។ គឺវាត្រូវទាំង SONY, Samsung HTC និងទូរស័ព្ទផ្សេងៗទៀតផងដែរ។ ចុចទីនេះ ដើម្បីទាញយក។
Copyright C.A.U.G 2014 Blogger Templates