សួស្ដី! ថ្ងៃនេះខ្ញុំបាទនឹងលើកយកពីវិធីក្នុងការ Root Samsung Galaxy Note 2 N7100 មកជូន អ្នកទាំងអស់គ្នា។ ការ Root គឺជាការធ្វើឲ្យទូរស័ព្ទដៃរបស់អ្នកអាចប្រើប្រាស់នូវសមត្ថភាពរបស់វា ឲ្យអស់ពីលទ្ធភាពដែលវាអាចធ្វើបាន។
ប៉ុន្តែការRoot គឺត្រូវបាត់បង់ការធានារ៉ាប់រង ប្រសិនបើទូរស័ព្ទរបស់អ្នកមានប័ណ្ណធានា។
មុននឹងធ្វើការ Root អ្នកត្រូវតែ Backup ឯកសារដែលសំខាន់ៗជាមុនសិន។ អ្នកត្រូវមានខ្សែ USB និងកម្មវិធីសម្រាប់ធ្វើការ Root ជាពិសេសគឺ Driver របស់វា។
បន្ទាប់ពីការRoot បានសម្រេចយើងអាចធ្វើនូវអ្វីដែលយើងចង់ធ្វើដូចជា ៖
- ការដាក់ភាសាខ្មែរចូលទៅក្នុងទូរសព្ទដៃ
- ការ Overclock CPU ឲ្យកាន់តែខ្ពស់
- ការបកប្រែភាសាខ្មែរនៅក្នុងរបស់ទូរសព្ទ
- ឬ Hack Game ផ្សេងៗជាដើម -ល-
របៀបនៃការ Root មានដូចតទៅ ៖
- រក្សារឯកសារផ្សេងៗដែលចាំបាច់នៅក្នុងកុំព្យូទ័រ។ ហើយអ្វីដែលត្រូវធ្វើដំបូងគឺធ្វើការដោនឡូតឯកសារសម្រាប់ Root ពីទីនេះ។
- បន្ទាប់មកដោនឡូត Odin ហើយពន្លាតវា បន្ទាប់មកធ្វើការបើកវាឡើងមក។
- បន្ទាប់មកបិទទូរស័ព្ទរបស់អ្នករួចចូលទៅកាន់ Download Mode
- សម្រាប់ Download Mode គឺចុចប៊ូតុង Volume Up + Power + Home ឲ្យជាប់ដំណាល់គ្នា
- បន្ទាប់ពីចូលទៅកាន់ Download Mode រួចហើយ សូមភ្ជាប់វាទៅកាន់កុំព្យូទ័រតាមរយៈខ្សែ USB
- នៅពេលនោះនៅលើ Odin នឹងបង្ហាញសារ "Added" ដែលមានន័យថាទូរស័ព្ទបានភ្ជាប់ជាមួយកុំព្យូទ័រហើយ។
- ហើយ ID:COM នឹងបង្ហាញពណ៌លឿង ឬ ពណ៌ទឹកសមុទ្រសម្រាប់ Odin ជំនាន់ថ្មី
- ប្រសិនបើគ្មានលក្ខខណ្ឌទាំងពីរខាងលើទេ សូមចាប់ផ្ដើម Install Driver ម្ដងទៀត។
- ចុចត្រង់ប៊ូតុង PDA នៅលើ Odin
- ជ្រើសរើសយកឯកសារដែលអ្នកបាន Download នៅត្រង់ចំណុចទី១
- កុំធ្វើការផ្លាស់ប្ដូរអ្វីផ្សេងទៀតអី។ គឺអ្នកគ្រាន់តែចុចប៊ូតុង "Start" ដើម្បីឲ្យវាចាប់ផ្ដើមដំណើរការ
- បន្ទាប់មកវាធ្វើការ Root
- ប្រសិនបើវាទួលបានជោគជ័យទូរស័ព្ទរបស់អ្នកគឺនឹងធ្វើការ Reboot ហើយនៅលើ Odin នឹងចេញពាក្យថា "Passed" ពណ៌បៃតង ។