Breaking News

Saturday, March 09, 2013

Jelly Bean 4.1.2 សម្រាប់ SONY Xperia J

កាលពីម្សិលមិញនេះក្រុម SONY បានបញ្ចេញនូវការ Update ថ្មីរបស់ខ្លួនសម្រាប់ទូរស័ព្ទ SONY Xperia J។ ហើយការ Update ថ្មីនេះគឺជំនាន់ 4.1.2 Jelly Bean ដែលជាជំនាន់ចុងក្រោយបំផុត។ សម្រាប់ Build Number គឺ 11.2.A.0.2.1 ដែលធ្វើឲ្យ Baseband កាន់តែប្រសើរឡើង។


អ្នកប្រើប្រាស់ Xperia J នឹង ទទួលាបាននូវការភ្លក្សរសជាតិនៃកម្មវិធី Project Butter និង Numerous Feature ដែលជាចំណុចពិសេសរបស់ Jelly Bean។ Xperia J គឺជាទូរស័ព្ទចុងក្រោយដែលទទួលបានការ Update បន្ទាប់ពី Xperia T, TL និង V។ ការ Update នេះនឹងធ្វើឡើងតាមរយៈ OTA ឬអាចតាមរយៈ PC Companion។ តើទូរស័ព្ទណានឹងទទួលបានការ Update ទៅកាន់ Jelly Bean បន្ទាប់ទៀត? បើតាមការប៉ាន់ស្មានប្រហែលជា Xperia TX។ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុន SONY នៅឡើយ។ រងចាំមើលទាំងអស់គ្នាថាតើទូរស័ព្ទមួយណាដែលនឹងទទួលបាន Jelly Bean បន្ទាប់?
Copyright C.A.U.G 2014 Blogger Templates