នៅសល់ពេលប្រហែលជា ៨ ម៉ោង ទៀតទេ ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់កូរ៉េខាងត្បូង Samsung នឹងធ្វើការប្រកាសនូវទូរស័ព្ទប្រភេទថ្មីរបស់ខ្លួននោះគឺ Samsung Galaxy S4។ ខាងក្រោមនេះគឺជារូបភាព Galaxy S4 ដែលទើបតែបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះ ដោយវែបសាយបរទេស។ រូបភាពនេះគឺជាប្រភេទ Galaxy S4 ស៊ីម២ ដែលធ្វើឡើងសម្រាប់តម្រូវកា រទីផ្សារប្រទេសចិន។ហើយសម្រាប់ Galaxy S4 International ក៏មានរូបរាងដូចគ្នាដែរ។ ប៉ុន្តែយើងចាំមើលទាំងអស់គ្នាថា តើវាអាចមានរូបរាងខុសគ្នាដែរឬទេសម្រាប់ Galaxy S4 GT-I9500 នោះ? ព្រោះក្រុមហ៊ុនសាំសុងនឹងធ្វើការប្រកាសនៅប៉ុន្មានម៉ោងខាងមុខនេះ។ ប្រហែលជាម៉ោង ៦ ព្រឹកនៅព្រះរាជាណាចក្រកម្ពុជាយើង។