Breaking News

Saturday, March 02, 2013

ទូរស័ព្ទប្រចាំឆ្នាំគឺ Galaxy S3 ហើយ Tablet គឺបានទៅលើ Nexus 7


ជារៀង​រាល់ឆ្នាំ​  GSMA តែងតែ​ជ្រើសរើស​នូវ​ឧបករណ៍​ចល័ត​ប្រចាំ​ឆ្នាំ នៅ​ក្នុង​ព្រឹតិ្តការណ៍ MCW។ ហើយ​ឆ្នាំ​នេះ​ក៏មិន​ខុស​ពី​ឆ្នាំ​ទៅ​នឹង​បណ្តា​ឆ្នាំ​កន្លងទៅ​នោះ​ទេដោយ​ GSMA បាន​ផ្សាយ​នូវ​បណ្តា​ឧបករណ៍​ និង​ក្រុមហ៊ុន​ផ្សេងៗដែល​ជាប់​ចំនាត់​ថ្នាក់​នា​ឆ្នាំ​កន្លង​ទៅ​នេះ។
សំរាប់​ទូរស័ព្ទ​វៃឆ្លាត គឺ​បាន​ទៅលើ Samsung Galaxy S3 ដូច​អ្វី​ដែល​យើង​រំពឹង​ទុក​មែន។ សំរាប់​ទូរស័ព្ទ​ដែល Best Feature ឬ Entry Level Phone គឺ​បាន​ទៅលើ Nokia Asa 305។ ចំពោះ​ Tablet វិញ​គឺ​បាន​ទៅលើ Google និងAsus ដោយ​សារ​តែ Nexus 7 នោះ​ឯង។ Nexus 7 ទទួ​ល​ការពេញ​និយម​យ៉ាង​ខ្លាំង ហើយ​លក់​ដាច់​យ៉ាង​ច្រើន​ បើ​ទោះ​ជា​វាបាន​ចេញ​លក់​តាំង​ពី​ខែវិច្ចិកា​ក៏ដោយ។
ចំពោះ​កម្មវិធី​ប្រើ​ប្រាស់​វិញ Facebook App បាន​ជាប់​ឈ្មោះ​ជា Best Mobile App for Consumers ហើយ​កម្មវីធី Evernote Best Enterprise App ខណៈ​ដែល​ Best Overall App បាន​ទៅលើ Waze navigation app។
ចុង​ក្រោយ​បំផុត​ក្រុមហ៊ុន Samsung ទទួល​បាន​ជ័យជំនះ​បី​តែ​ម្តង​គឺ Device Manufacturer of the YearBest Mobile Infrastructure និង Outstanding Overall Mobile Technology។
Copyright C.A.U.G 2014 Blogger Templates