Breaking News

Monday, March 04, 2013

កម្មវិធីថ្មី CAUG Talk



CAUG Talk គឺជាកម្មវិធីមួយដែលប្រមូលផ្ដុំគ្នាទៅដោយអ្នកបច្ចេកទេស និង អ្នកមានបទពិសោធន៍ ដែលទាក់ទងទៅនឹងប្រព័ន្ធប្រតិបត្តិការអ៊ែនដ្រយដ៍ ដើម្បីមកជូបជុំគ្នាចែករំលែក និង ទទួលចំណេះដឹង ព្រមទាំងបទពិសោធន៍ផ្សេងៗ។ ការជួបជុំគ្នានេះមានរយៈពេល១ថ្ងៃពេញ គឺចាប់ពីម៉ោង៨ ព្រឹករហូតដល់ម៉ោង៥ល្ងាច។ ហើយការជួបជុំគ្នានេះក៏នឹងធ្វើឡើងជាលក្ខណៈ តូចៗផងដែរ។ កម្មវិធីធំនឹងធ្វើឡើងរៀងរាល់៦ខែម្ដង អាស្រ័យទៅលើតថភាពជាក់ស្ដែង។ កម្មវិធីនេះនឹងផ្ដល់ផលចំណេញជាច្រើនសម្រាប់អ្នកចូលរួម។ ប្រធានបទដែលនឹងត្រូវធ្វើបទបង្ហាញគឺត្រូវឆ្លងកាត់ការត្រួតពិនិត្យពីក្រុមព្រឹក្សារៀបចំកម្មវិធីជាមុនសិន។ CAUG Talk ក៏សូមអំពាវនាវដល់សប្បុរសជននាៗទាំងក្នុងនិងក្រៅប្រទេសមេត្តាជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់កូនខ្មែរយើងក្នុងព្រឹត្តិការណ៍សង្គមមួយនេះផង។ ពួកយើងសន្យាថានឹងខិតខំ ប្រឹងប្រែងដើម្បីធ្វើឲ្យកម្មវិធីដ៏មានតម្លៃនេះរីកដុះដាល់ពេញព្រះរាជាណាចក្រកម្ពុជាយើង។
សម្រាប់សប្បុរសជនដែលចង់ធ្វើការឧបត្ថម្ភដល់ក្រុមអ្នកប្រើប្រាស់អ៊ែនដ្រយដ៍កម្ពុជាអាចធ្វើការទំនាក់ទំងតាមទូរស័ព្ទលេខ ០១២ ៤៥៦ ៣៤៥ ឬ តាមរយៈអ៊‍ីមែល admin@cuagtalk.info

ដោយសេចក្ដីគោរព និងថ្លែងអំណរគុណ
ប្រធានក្រុម CAUG Talk
បូវី ឈុនឡេង
Copyright C.A.U.G 2014 Blogger Templates