Breaking News

Tuesday, March 19, 2013

បន្ទាប់ពី Barcamp បាត់ដំបងគឺ Barcamp អ្វីទៀត?

បារខែម គឺជាកម្មវិធី ចែក​រំលែក ចំណេះដឹង ជុំវិញបច្ចេកវិទ្យា និង​តាំង​ពិព័រណ៍​អន្តរ​ជាតិ រយៈ​ពេល២ ថ្ងៃ ។ កម្ម​​វិធី​​នេះ​នាំ​​មក​នូវ​​ការ​ជួប​ជុំ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ អ្នក​ជំនាញ​ បច្ចេក​វិទ្យា​ព័ត៌​មាន​​វិទ្យា (IT) វ័យក្មេង អ្នក​ដែល​មាន​គំនិត​ថ្មី​ក្នុង​សង្គម អ្នក​អភិវឌ្ឍ​កម្ម​វិធី​ទូរស័ព្ទ​ និង​វ៉ិបសាយ អ្នក​បង្កើត​ប្លុក ម្ចាស់​អាជីវ​កម្ម​ សហគ្រិន អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​ និងការ​ទំនាក់​ទំនង សិស្ស និង​និស្សិត​​សាកលវិទ្យា​ល័យ នានា ដើម្បីធ្វើការចែករំលែក និង​សិក្សា​នូវ​របក​គំហើញ បច្ចេកវិទ្យា និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ នៅ​ក្នុង​សង្គម ។ កម្ម​វិធី​នេះ​នឹង​ផ្ដល់​នូវ​ផល​ចំណេញ ជា​ច្រើន​សម្រាប់​បុគ្គល​ ក្រុមហ៊ុន​ និងស្ថាប័ន ។ នៅ​ក្នុង​កម្ម​វិធី​នេះ​អ្នក​ចូលរួម​ធ្វើការ​ សម្រេច​ចិត្ត​ជ្រើស​រើស​ របៀប​វារៈ និង​​ប្រធាន​​បទ ដែល​ពួកគេ​ចាប់​អារម្មណ៍​ដោយ ខ្លួន​ឯង​។ របៀប​វារៈ ត្រូវ​បាន បង្កើត​ឡើង​ដោយ​ការ​ដាក់​ស្នើ​ ជា​មូលដ្ឋាន​ពី​អ្នក​ចូល​រួម វាគ្មិន និង​អ្នក​ធ្វើ​ការ​ក្នុង​សហគមន៍ ហើយ​ពួក​គេគឺ រីករាយ​ក្នុង​ការ​បង្ហាញ​ព័ត៌​មាន​ ទាំង​ឡាយ ដែល​អ្នក​ចង់​បាន​ និង​អនុញ្ញាត​ឲ្យ​អ្នក​ចូល​រួម​ទាំង​អស់ បង្កើត ទំនាក់​ទំនង​ជាមួយ​គ្នាទៅ​វិញទៅ​មក និង​ពង្រីក​ សហគមន៍​បច្ចេក​វិទ្យាព័ត៌​មាន​វិទ្យា​នៅ​កម្ពុជា។

កាលពីពេលថ្មីៗកន្លងនេះគឺមានការប្រារព្វកម្មវិធីបារខែមអង្គរដែលបានធ្វើឡើងនៅខេត្តសៀមរាប នៅឯសកលវិទ្យាល័យសៅអ៊ីសថ៍អេយសៀ។ ចុចទីនេះ ដើម្បីអានព័ត៌មានអំពីបារខែមអង្គរ។

បារខែមអង្គរថ្ងៃទី ២៣ - ២៣ ខែកុម្ភៈ

កម្មវិធីបន្ទាប់គឺបារខែមបាត់ដំបង ដែលនឹងធ្វើឡើងនៅសកលវិទ្យាល័យបៀលប្រាយ។ អ្នកអាចអានព័ត៌មានអំពីបារខែមបាត់ដំបងដោយ ចុចទីនេះ!

បារខែមបាត់ដំបងថ្ងៃទី ២៥ - ២៦ ខែ ឧសភា

ហើយបារខែមដែលនឹងធ្វើបន្ទាប់ពីបារខែមបាត់ដំបងគឺ បារខែមកំពង់ចាម។ ចុចទីនេះ សម្រាប់ទំព័រហ្វេសប៊ុករបស់បារខែមកំពង់ចាម។ ហើយ ចុចត្រង់នេះ សម្រាប់គេហទំព័របារខែមកំពង់ចាម។

Copyright C.A.U.G 2014 Blogger Templates