Breaking News

Friday, February 08, 2013

SONY ប្រកាសតម្លៃ Xperia Z នៅសឹង្ហបុរី

















កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈម្សិលមិញនេះក្រុមហ៊ុន SONY បានធ្វើការប្រកាសតម្លៃរបស់ Xperia Z ដែលនឹងចេញលក់នៅថ្ងៃទី១ខែមិនានេះក្នុងតម្លៃ 988$ សឹង្ហបុរី ដែលស្មើនឹង 796.90$ អាមេរិច។ ហើយក្នុងតម្លៃនេះគឺគ្មានជាប់កុងត្រានឹងក្រុមហ៊ុនទូរសព្ទចល័តណាមួយឡើយ។ ហើយចាប់ពីថ្ងៃទី១ ខែមិនាតទៅ Xperia Z នឹងមាននៅលើ Xperia Store, SONY Store និង SONY Centers។ ហើយក្រុមហ៊ុនទូរសព្ទចល័តនឹងធ្វើការលក់វានៅថ្ងៃទី២បន្ទាប់។
សម្រាប់អ្នកដែលសម្លឹងរកមើល Xperia Z ពណ៌ស្វាយ គឺត្រូវរងចាំរហូតដល់ថ្ងៃទី៨ឯណោះ។
ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចង់បានវាមួយដែរនោះ គឺលោកអ្នកអាចចាប់ផ្ដើមកម្មង់ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែកុម្ភៈ នៅលើ Xperia Store, SONY Store និង SONY Centers។
នៅក្នុងចន្លោះពេលនេះដែរគឺនៅមិនទាន់មានការបញ្ជាក់ណាមួយពីតម្លៃរបស់ Xperia ZL ដែលជាកូនបន្ទាប់ពី Xperia Z នៅឡើយទេ។





ចុចត្រង់នេះដើម្បីអានអត្ថបទផ្សេងទៀត
Source : Cnet
Copyright C.A.U.G 2014 Blogger Templates