Sony ចាប់ផ្ដើមបញ្ចេញជំនាន់ Android 4.1.2 Jelly Bean សម្រាប់ស្មាតហ្វូន Xperia T។ ការUpdate គឺធ្វើឡើងមួយថ្ងៃបន្ទាប់ពីវាបានបង្ហាញនៅលើគេហទំព័រ PTCRB។ ហើយ បានចេញជាផ្លូវការបន្ទាប់ពីចេញជំនាន់ alpha បានមួយសប្ដាហ៍។
លេខជំនាន់របស់Updateគឺ 9.1.A.0.489 ហើយនាំមកជាមួយនូវរូបរាងលក្ខណៈរបស់ Jelly Bean ព្រមជាមួយ Google Now, Project Butter និងធ្វើឲ្យ Notifications កាន់តែប្រសើរជាដើម។ ក៏ប៉ុន្តែការUpdate នេះគឺមាននៅតែប្រទេស ណេសឺឡេន(Netherlands) ប៉ុណ្ណោះ។ ប៉ុន្តែនឹងចេញជាលក្ខណៈអន្តរជាតិក្នុងពេលឆាប់ៗនេះ។ សាកល្បងឆែករកមើលក្នុងទូរសព្ទរបស់អ្នកទៅមើល ថាតើមានវាតំរូវឲ្យ Update ហើយឬនៅ?