Breaking News

Monday, February 25, 2013

SONY បង្ហាញ Tablet Z International Version

បន្ទាប់ពីការចេញលក់បានមួយរយៈនៅក្នុងប្រទេសជប៉ុនមក ពេលនេះ SONY បានបង្ហាញ Xperia Tablet Z International Version នៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោក MWC នៅឯ Barcelona ហើយ។ សម្រាប់ Version ទីផ្សារជប៉ុនគឺ SO-03E ហើយសម្រាប់ Version ទីផ្សារអឺរ៉ុបគឺ SGP321។ SONY នឹងធ្វើការលក់ Tablet មួយនេះនៅក្នុងត្រីមាសទី១នេះ។ ហើយមាន២ប្រភេទគឺ Wifi និង Wifi + 3G និង 4G LTE។ Tablet មួយនេះក៏មិនខុសគ្នាប៉ុន្មានពី SONY Xperia Z ដែរ គឺបច្ចេកវិទ្យា មិនចូលធូលី និង មិនជ្រាបទឹក។ ហើយមានកម្រាស់ស្ដើងគឺត្រឹមតែ 6.9mm មានទម្ងន់ 495g អេក្រង់ប្រភេទ LED-backlit LCD 10.1 អ៊ីង។ មាន Resolution 1200x1920 និង មានដង់ស៊ីតេ ~224ppi។


SONY Xperia Tablet Z មាន Chipset ប្រភេទQualcomm Snapdragon APQ8064 CPU Quad-Core 1.5 Krait GPU Adreno 320 ហើយមានកាមេរ៉ាខាងក្រោយ 8.1 Megapixels កាមេរ៉ាមុខ 2.2 ថ្មប្រភេទ Li-Po 6000 mAh ហើយភ្ជាប់មកជាមួយនូវប្រព័ន្ធប្រតិបត្តិការណ៍អ៊ែនដ្រយដ៍ 4.1.2 Jelly Bean។ 
Copyright C.A.U.G 2014 Blogger Templates