នៅពេលដែលទូរស័ព្ទនេះចេញលក់ជាផ្លូវការហើយ វានឹងឈរនៅចន្លោះ Samsung Galaxy Note II និង Samsung Galaxy Note 10.1 ផងដែរ។ វាមានការ Design ដូចទៅនឹងទូរស័ព្ទប្រភេទ Note ជំនាន់មុនដែរ គឺមាន ប៊ិច Stylus។ Samsung Galaxy Note 8.0 នឹងភ្ជាប់មកជាមួយប្រភេទ Chipset ប្រភេទ Exynos រួមជាមួយ CPU A9 Quad-Core 1.6 GHz ព្រមទាំង RAM 2GB ផងដែរ។ Note ជំនាន់មួយនេះនឹងមានប្រភេទ 16GB និង 32GB ហើយអាចបន្ថែមអង្គចងចាំខាងក្រៅបានផងដែរ។ ទូរស័ព្ទមួយនេះនឹងមាន Resolution 1280x800pixels ហើយមានដង់ស៊ីតេ 189ppi។ វាមានកាមេរ៉ាខាងក្រោយ 5 Megapixels ហើយកាមេរ៉ាខាងមុខ 1.3 Megapixels។ ដោយសារវាមានឈ្មោះថា Galaxy Note ដូច្នេះទើបអ្វីដែល Samsung មិនដែលបំភ្លេចនោះគឺ S Pen។
Galaxy Note 8.0 នឹងមានប្រព័ន្ធប្រតិបត្តិការណ៍អ៊ែនដ្រយដ៍ 4.1.2 ដែលជា Touch Wiz UI របស់ Samsung។ ក្រុមហ៊ុននឹងបង្ហាញវានៅថ្ងៃ MWC ខាងមុខនេះផងដែរ។