Breaking News

Thursday, February 21, 2013

វិធី Root Xperia Z

ថ្វីត្បិតតែវាមិនទាន់មកដល់កម្ពុជាយើងមែន។ តែខ្ញុំចង់សរសេរពីវិធី Root វាទុកឲ្យហើយ។ ព្រោះវាជា Smart Phone នៅក្នុងក្ដីស្រមៃរបស់ខ្ញុំ។

មុននឹងធ្វើការ Root វាខ្ញុំសូមរំឭកផងដែរថា អ្នកនឹងបាត់បង់នូវការ Update ទៅកាន់ Jelly Bean 4.2.2 តាមរយៈ OTA។ បើសិនជាអាចសូមរង់ចាំ Update ទៅកាន់ Jelly Bean 4.2.2 សិនក៏បាន។ ព្រោះវានឹងមាននៅដំណាច់ខែមិនា ឬ ដើមខែមេសានេះ។

1. សូមប្រើប្រាស់វាសម្រាប់តែ Sony Xperia Z Smartphone តែមួយគត់។ មិនត្រូវប្រើឯកសារនេះជាមួយ Smartphone ឬ Device ដទៃទៀតឡើយ។ បើមិនដូច្នេះទេអ្នកនឹងទទួលបានការ Brick ដោយស្វ័យប្រវតិ្ត។

2. ជាដំបូងអ្នកត្រូវតែធ្វើការ Unlock Bootloader ជាមុនសិន។ ប្រសិនបើមិន Unlock ទេ ការ Root នឹងមិនធ្វើទៅបានឡើយ។ ការ Unlocking Bootloader នឹងសំអាតឯកសារទាំងអស់ដែលមាននៅក្នុងទូរសព្ទរបស់អ្នក។ មានន័យថាវានឹងបាត់បងទិន្នន័យទាំងអស់។ ដូច្នេះអ្នកត្រូវចម្លងឯកសារសំខាន់របស់អ្នកទៅក្នុងកុំព្យូទ័ររបស់អ្នក។

3. អ្នកត្រូវប្រើឯកសារ ‘Fastboot’ ដែលមាននៅក្នុងវិធី Unlock Bootloader ខាងលើ។ អ្នកត្រូវចាំថា បើអ្នកដាក់ Fastboot នៅទីណា ឯកសារ Root អ្នកត្រូវដាក់នៅទីនោះ។

4. ត្រូវប្រាកដថាកុំព្យូទ័ររបស់អ្នកមាន Sony USB Drivers សម្រាប់ Xperia Z។

5. ជំនាន់ Firmware របស់ Sony Xperia Z គឺ 10.1.A.1.350។

6. អនុញ្ញាតិ USB Debugging ពីបញ្ជី Device’s Developer Options នៅក្នុងទូរសព្ទ។

7. ត្រូវប្រាកដថាអ្នកមានបទពិសោធន៍ច្រើនក្នុងការប្រើប្រាស់ Android។ កុំព្យាយាមធ្វើវាប្រសិនបើអ្នកមិនសូវស្ទាត់ជំនាញ។

8. សូមទទួលខុសត្រូវដោយខ្លួនអ្នកផ្ទាល់ប្រសិនបើមានបញ្ហាសូមកុំបន្ទោសខ្ញុំ។ 8. បើសិនជាអ្នកមិនអាចធ្វើវាបានទេ សូមស្វែងរកអ្នកអ្នកមានជំនាញដើម្បីជួយអ្នកវិញប្រសើរជាងធ្វើវាដោយខ្លួនឯង។




























វិធី Root Sony Xperia Z ដោយប្រើ DoomLord : 

1. Download CF-Auto-Root ពី XDA តាមរយៈ ទីនេះ។ ដាក់វាចូលទៅក្នុងថតឯកសារ ‘Fastboot’ ។

2. បិទ Xperia Z របស់អ្នក ហើយ Boot ចូលទៅកាន់ Bootloader/ Fastboot Mode។

3. ភ្ជាប់វាទៅកាន់ PC តាមរយៈខ្សែ USB។

4. ពេលនេះចូលទៅកាន់ Fastboot ហើយបើកនូវ Command Prompt Windows។ នៅពេលដែល CMD Windows ចេញមកអ្នកត្រូវចុចនូវឃ្លាបញ្ជាមួយចំនួនដើម្បីបញ្ចូលឯកសារ Root ចូលទៅកាន់ទូរសព្ទ។

5. ចុចឃ្លាបញ្ជាខាងក្រោមសម្រាប់បញ្ជាឧបករណ៍ DoomLord-modded CF Auto Root
fastboot flash boot kernel.img


6. បន្ទាប់មកវាយឃ្លាបញ្ជានេះដើម្បីឲ្យវាធ្វើការ Reboot
fastboot reboot

7. Xeria Z នឹង Boot ហើយនៅលើអេក្រង់នឹងមានសារបញ្ជាក់ថាទូរសព្ទរបស់អ្នកនឹងធ្វើការ Restart នៅក្នុងពេល 10 វិនាទីទៀត។

8. នៅពេលទូរសព្ទ Restart ម្ដង អ្នកត្រូវដកខ្សែចេញពីកុំព្យូទ័ររបស់អ្នក។

9. ឥឡូវសូមបិទទូរសព្ទរបស់អ្នកហើយវានឹង Vibrate(ញ័រ) 3ដង។ បន្ទាប់មកអ្នកត្រូវ Boot ទូរសព្ទទៅក្នុង Fastboot Mode ម្ដងទៀត។

10. ភ្ជាប់ Xperia Z របស់អ្នកទៅកាន់ PC ដោយប្រើខ្សែ USB ម្ដងទៀត។

11. វាយឃ្លាបញ្ជាខាងក្រោមដើម្បីឲ្យវា Flash Stock Kernel Image:
fastboot flash boot stock-kernel.img

12. វាយឃ្លា fastboot reboot ទូរសព្ទនឹង Reboot ហើយដំណើរការវិញធម្មតា។

13. បន្ទាប់ពីបានជោកជ័យហើយអ្នកត្រូវចូលទៅកាន់ Google Play Store ហើយដំឡើងកម្មវិធី BusyBox ។
សូមធ្វើវាដោយទទួលខុសត្រូវខ្លួនឯង

Copyright C.A.U.G 2014 Blogger Templates