Breaking News

Saturday, February 16, 2013

វិធី Root Samsung Galaxy Note 10.1




វិធី Root Galaxy Note 10.1 N8000, N8010, N8013 និង N8020 ជាមួយ CF-Auto-Root

  1. នៅលើកុំព្យូទ័ររបស់អ្នកត្រូវដំឡើង Driver របស់ Galaxy Note 10.1 អ្នកអាចធ្វើវាដោយ ដោនឡូដនិង Install Kies
  2. បន្ទាប់មកដោនឡូត Root File ដែលត្រូវជាមួយនឹង Tablet របស់អ្នក។ សម្រាប់ N8000 ដោនឡូតពី ទីនេះ, សម្រាប់ N8010 ចុចដោនឡូតពី ទីនេះ, សម្រាប់ N8013 ដោនឡូតពី ទីនេះ ហើយនិង N8020 អ្នកអាចចុចត្រង់នេះ
  3. ដោយឡូត Odin សម្រាប់កុំព្យូទ័រពី ទីនេះ
  4. ពន្លាតឯកសារ Root និង Odin
  5. បើកនូវកម្មវិធី Odin ដែលអ្នកបានដោនឡូត។
  6. បិទនូវ Tablet ហើយ Reboot ទៅជា Download Mode។
  7. Download Mode នៅលើ Galaxy Note 10.1 ត្រូវចុចនូវប៊ូតុង Volume Down និង Power ព្រមគ្នា។
  8. បន្ទាប់ពីចូលទៅកាន់ Download Mode រួចហើយសូមភ្ជាប់ Note 10.1 ជាមួយកុំព្យូទ័រតាមរយៈ ខ្សែ USB។
  9. ពេលអ្នកធ្វើវារួច Odin នឹងបញ្ជាក់សារនូវពាក្យ “added” ដែលមានន័យថាអ្នកភ្ជាប់វាត្រឹមត្រូវហើយ។
  10. ព្រមទាំង ID:COM នឹងចេញពណ៌លឿង(ពណ៌ខៀវសម្រាប់Odin 3.4ឡើងទៅ) បើមិនឃើញទេអ្នកត្រូវព្យាយាមដំឡើង Drivers ម្ដងទៀត។
  11. នៅលើ Odin ចុចលើប៊ូតុង “PDA”។
  12. ជ្រើសរើសយក Root File ដែលអ្នកបានដោនឡូតនិងពន្លាតវាទុកដែលមានកន្ទុយជា *.tar ឬ *.tar.md5 (ប្រអប់ Re-partition មិនត្រូវបាន Tick)។
  13. ចុចលើពាក្យ “Start” ដើម្បីចាប់ផ្ដើម Root។
  14. នៅពេលបញ្ចប់ Odin នឹងលោតពាក្យ “Pass” បញ្ជាក់ថា Root បានសម្រេច។
  15. Tablet នឹងធ្វើការ Restart។ អ្នកអាចដកខ្សែវាចេញបានហើយ។

ត្រូវទទួលខុសត្រូវដោយខ្លួនឯង រាល់ការខូចខាតយើងខ្ញុំមិនទទួលខុសត្រូវទេ

Copyright C.A.U.G 2014 Blogger Templates