Breaking News

Wednesday, February 27, 2013

វិធី Root តាម Restore សម្រាប់ ICS និង Jelly Bean

ដោយសារវាមានសំណូមពរមួយចំនួនពីសមាជិកនៅក្នុងក្រុមអ្នកប្រើប្រាស់អ៊ែនដ្រយដ៍កម្ពុជាពេលនេះខ្ញុំលើកយកនូវការ Root ទូរស័ព្ទស្មាតហ្វូនតាមរយៈ Restore។ ការ Root មួយនេះមិនដំណើរការលើគ្រប់ទូរសព្ទនោះទេ តែភាគច្រើននៃទូរស័ព្ទដែលផលិតនៅឆ្នាំ២០១២គឺអាច Root បានភាគច្រើន។ វាអាចRoot ទូរស័ព្ទរបស់ក្រុមហ៊ុន SONY, LG និង Tablet មួយចំនួនទៀត។ វិធីនៃការរូតនោះគឺងាយស្រួល ហើយចំណាយពេលខ្លី។ ប៉ុន្តែមុននឹងធ្វើការ Root អ្នកត្រូវមានកម្មវិធី Root ជាមួយ Retore ជាមុនសិន។ លោកអ្នកអាចដោនឡូតពីទីនេះ


1. បើកកម្មវិធី Root with Restore បន្ទាប់ពីអ្នកធ្វើការដោនឡូតរួច។
2. នៅលើទូរសព្ទរបស់អ្នកត្រូវ ចូលទៅកំណត់បើក USB debugging នៅក្នុង Setting របស់ទូរស័ព្ទអ្នក។
3. ដោតទូរស័ព្ទរបស់អ្នកទៅកាន់កុំព្យូរទ័រតាមរយៈខ្សែ USB ហើយចុច លេខ​ ១ សម្រាប់ទូរស័ព្ទ ហើយលេខ២សម្រាប់ជម្រើសផ្សេងទៀត។
4.រងចាំរហូតដល់វាដំណើរការដល់ចំណុចដូចរូបខាងក្រោម


5. មើលនៅលើទូរស័ព្ទរបស់អ្នកវានឹងតម្រូវឲ្យអ្នក Restore : Root Me បន្ទាប់មកចុចពាក្យ Restore ហើយឲ្យវាដំណើរការរហូតដល់ចប់។
(ប្រសិនបើនៅលើទូរស័ព្ទរបស់អ្នកមិនបង្ហាញ Restore Root Me ទេ គឺអ្នកមិនអាច Root បានទេ)
6. ទូរស័ព្ទអ្នកនឹង Reboot ហើយអ្នកអាចរកមើល Super User នៅក្នុងទូរស័ព្ទរបស់អ្នក។

ប្រសិនបើអ្នកមិនសូវយល់ទេអាចមើលវីដេអូខាងក្រោមនេះបាន។





Copyright C.A.U.G 2014 Blogger Templates