Breaking News

Wednesday, February 27, 2013

Jelly Bean មានសម្រាប់ Galaxy Tab2 7.0 ហើយ

កាលពីម្សិលមិញនេះ Samsung បានធ្វើការបញ្ចេញការ Update សម្រាប់ Galaxy Tab2 7.0 ដល់អតិថិជនរបស់ខ្លួនហើយ។ ការ Update នោះគឺ Jelly Bean 4.1.2 ដែលជាជំនាន់ចុងក្រោយបង្អស់របស់ Tablet មួយនេះ។ កាលពីខែមុន Samsung បានធ្វើការ Update Android 4.1.1 សម្រាប់ Device មួយចំនួនរបស់ខ្លួន។ ចំណែកពេលនេះអ្នកប្រើប្រាស់ Galaxy Tab2 7.0 មានឱកាសទទួលបានការ Update ទៅ Jelly Bean ហើយ។

ពេលនេះអ្នកប្រហែលជាមិនទាន់ទទួលបានការជូនដំណឹងតាមរយៈ OTA នោះទេ។ តែកុំបារម្ភអីព្រោះវានឹងមកដល់ដៃអ្នកក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។ ការ Update ថ្មីនេះនឹងដំឡើងជំនាន់ Build Number របស់អ្នកទៅជា JZO54K។ ការ Update ពេលនេះមាន២វិធីគឺ ការដោនឡូតតាមរយៈ Kies និង តាមរយៈ OTA។

សម្រាប់អ្នកដែលចង់ទិញនូវ Samsung Galaxy Tab 2 7.0 នោះគឺវាមានអេក្រង់ 7 អ៊ីង PLS LCD Display ជាមួយ Resolution 1024 x 600។ វាមាន CPU Dual-Core 1 GHZ ហើយមាន GPU ប្រភេទ PowerVR SGX540។ វាមាន៣ជម្រើសសម្រាប់ជ្រើសរើសគឺ (8/16/32 GB) ប៉ុន្តែវាអាចដាក់ Micro SD បាន។ RAM 1GB និងកាមេរ៉ាខាងក្រោយ 3.15 Megapixels ដែលអាចថតវីដេអូជាលក្ខណៈ HD ហើយមានកាមេរ៉ាផ្នែកខាងមុខគឺ VGA ដែលមានថ្មមិនអាចដកបាន 4000 mAh។ វាដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍អ៊ែនដ្រយដ៍ Ice Cream Sandwich 4.0.3 ប៉ុន្តែអាច Update ទៅ Jelly Bean 4.1.2 បានក្នុងពេលនេះ។


Copyright C.A.U.G 2014 Blogger Templates