Breaking News

Monday, February 04, 2013

អ្នកប្រើ iOS កំពុងតែជ្រួលច្របល់


អត្ថបទមួយនេះគឺសរសេរឡើងក្នុងគោលបំណងលើទឹកចិត្តអ្នកប្រើប្រាស់ iOS ប៉ុណ្ណោះ។ ហេតុអ្វីខ្ញុំធ្វើដូចនេះ? ការពិតទៅពិតជាគួរឲ្យចាប់អារម្មណ៍ដែរដែលអ្នកប្រើប្រាស់iOS ទូទាំងពិភពលោករងចាំការ Jailbreak របស់ក្រុម Hacker evasiOn។ តើវាអាចទៅរួចឬទេ? គេហទំព័រក្នុងស្រុកមួយដែលតែងតែគាំទ្រផលិតផលក្រុមហ៊ុនApple បានរងចាំដំណើរការJailbreak របស់ក្រុម Hacker មួយនេះតាំងពីយប់មិញ ទាំងមិនបានដេកពួន។ ហើយបានបង្ហោះអត្ថបទថា ខ្លួនចាញ់បោកក្រុម Hacker មួយនេះជាមួយមនុស្សទូទាំងពិភពលោកដែរ។ មកដល់ពេលនេះគឺនៅមិនទាន់ដឹងនៅឡើយថា iOS 6 អាច Jailbreak បានឬក៏អត់។ ខ្ញុំអាណិតប្រិយមិត្តiOSណាស់ ដែលខំតស៊ូរងចាំវា។

Copyright C.A.U.G 2014 Blogger Templates