តើអ្នកទាំងអស់គ្នាយល់ថាវាជាដៃគូថ្មីប្រកួតប្រជែងជាមួយ Samsung Galaxy S IV និង SONY Xperia Z ដែរឬទេ?
Breaking News
Tuesday, February 19, 2013
HTC One ប្រកាសជាផ្លូវការ
ការពីប៉ុន្មានម៉ោងមុននេះ HTC បានធ្វើការប្រកាសនូវ Smart Phone ថ្មីដែលជាម៉ូឌែលចុងក្រោយមានឈ្មោះថា HTC One។ HTC One ធ្លាប់បានទទួលពាក្យចចាមអារ៉ាមថាមានឈ្មោះ HTC M7 ប៉ុន្តែឈ្មោះពិតប្រាកដគឺ HTC One។ រូបរាងរបស់វាគឺដូចគ្នាបេះបិទទៅនឹងទូរសព្ទដែលធ្លាយចេញកន្លងមក។ ប៉ុន្តែវាមានលក្ខណៈខុសគ្នាបន្តិចបន្តូចពីពាក្យចចាមអារ៉ាម។ HTC One បានភ្ជាប់មកជាមួយនូវអេក្រង់ប្រភេទ Super LCD 3 Display 4.7" 1080p Full HD (469ppi) កម្រាស់ 9.3mm វាគួរតែជាគូប្រកួតប្រជែងផ្នែកគុណភាពរូបភាពជាមួយ Butterfly របស់ HTC។ HTC One នឹងភ្ជាប់មកជាមួយនូវ Chipset ប្រភេទ Qualcomm Snapdragon 600 (ដូចទៅនឹង LG Optimus G Pro) ភ្ជាប់មកជាមួយនូវ CPU ប្រភេទ Quad Core 1.7 Krait 300 GPU Andreno 320 និង RAM 2GB។ HTC One បានភ្ជាប់មកជាមួយនូវកាមេរ៉ាខាងក្រោយ 4 Megapixels UltraPixels (2688x1520) ដែលអាចចាប់រូបភាពវីដេអូក្នុងកម្រិត 1080p@30fps ជាមួយមុខងារ HDR។ HTC បានហៅវាថា UltraPixels ដូច្នេះគុណភាពរូបភាពរបស់វាគឺមានកម្រិតធំជាងកាមេរ៉ាទូរសព្ទ Smart Phone ដទៃទៀត។ តើកាមេរ៉ាវាអស្ចារ្យប៉ុណ្ណាទៅទើប HTC ហ៊ានអះអាងបែបនេះ? HTC One នឹងមាន២ជម្រើសម្រាប់ត្រូវការទិន្នន័យច្រើនឬតិច គឺ 32GB និង 64GB ហើយវាមាន LTE, NFC, Wi-Fi a/b/g/n/ac, Bluetooth 4 និង GPS ជាមួយ GLONASS ព្រមជាមួយពណ៌បីជម្រើសគឺ ក្រហម ប្រាក់ និង ខ្មៅ។ វានឹងភ្ជាប់មកជាមួយនូវថ្មប្រភេទ Non-removable Li-Po 2300 mAh Battery ប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1.2 ប៉ុន្តែ Android 4.2.2 សម្រាប់ HTC One គឺស្ថិតនៅក្នុងការសាកល្បង។ HTC One នឹងភ្ជាប់មកជាមួយ HTC Sence UI 5.0។
តើអ្នកទាំងអស់គ្នាយល់ថាវាជាដៃគូថ្មីប្រកួតប្រជែងជាមួយ Samsung Galaxy S IV និង SONY Xperia Z ដែរឬទេ?
តើអ្នកទាំងអស់គ្នាយល់ថាវាជាដៃគូថ្មីប្រកួតប្រជែងជាមួយ Samsung Galaxy S IV និង SONY Xperia Z ដែរឬទេ?