ប៉ុន្មានថ្ងៃមុនយើងបានទទួលដំណឹងថា Samsung Galaxy S IV នឹងចេញនៅពាក់កណ្ដាលខែមិនា។ ពាក្យចចាមអារ៉ាមដែលក្រុមហ៊ុនកូរ៉េមួយនេះនឹងចេញ Smart Phone ថ្មីនៅខែមិនា។ ហើយអ្នកដែលអនុញ្ញាតិក្នុងការធ្វើសេចក្ដីរាយការណ៍នេះគឺ Mobile Review's Eldar Murtazin។ ពេលនេះលោក Murtazin បានធ្វើសេចក្ដីរាយការណ៍ថ្មី ដែលនិយាយអំពីវាច្រើនជាងព័ត៌មានដែលលេចឮកន្លងមក។ ប៉ុន្តែព័ត៌មានពិសេសនេះពួកយើងធ្លាប់បានទទួលពី SamMobile មុនរួចមកហើយដែរ។ ដូច្នេះវាធ្វើឲ្យពួកយើងកាន់តែមានការជឿជាក់បន្ថែមទៀត។ សេចក្ដីរាយណ៍ក៏បាននិយាយដែរថាកម្មវិធី Samsung Unpacked នឹងធ្វើឡើងនៅក្នុងទីក្រុងញូយ៉ក ហើយវាក៏ជាទីផ្សារដំបូងមុននឹងឈានចូលដល់ទីផ្សារអឺរ៉ុប។
គួរបញ្ជាក់ផងដែរថា Samsung Galaxy S IV នឹងមានអេក្រង់ទំហំ 4.99" ប្រភេទ Super AMOLED ដែល Full HD 1080 Resolution និងមាន Chipset ប្រភេទ Exynos 5 Octa រួមជាមួយនឹង CUP 8-core GPU 8-core Mali-T678 RAM 2GB កាមេរ៉ាខាងក្រោយ 13 Megapixels ជាមួយនឹងការថតវីដេអូ 1080p និង 2 Megapixels កាមេរ៉ាខាងមុខ។ Smart Phone មួយនេះនឹងភ្ជាប់មកជាមួយនូវ Android 4.2.2 Jelly Bean ជំនាន់ចុងក្រោយបង្អស់។
គួរបញ្ជាក់ផងដែរថា Samsung ធ្លាប់បាននិយាយថា នឹងលក់ Samsung Galaxy S IV ឲ្យអស់ ១០០លានគ្រឿងក្នុងឆ្នាំ២០១៣នេះ។