ពេលនេះ Galaxy Note N7000 បានទទួល Jelly Bean ជាផ្លុវការហើយ។ ជំនាន់របស់អ៊ែនដ្រយដ៍ចុងក្រោយរបស់ទូរសព្ទនេះគឺ 4.1.2។ អ្នកប្រើប្រាស់ស្ទើរតែគ្រប់ប្រទេសទទួលបានការ Update មួយនេះ។ ហើយការ Update មួយនេះដែរក៏បាននាំមកនូវកម្មវិធីដូចជា ៖ Project Butter smoothness, Google Now, Customizable Notification Area ថ្មី, Multi-View, Gallery ថ្មី, Pop-up Play, Smart Rotation, Page Buddy, Continuous Keyboard Input, Samsung Cloud Services ជាដើម។
ការ Update គឺទទួលបាននូវលក្ខណៈថ្មីជាច្រើនដែល Galaxy S III នឹង Note II មាន។
ការUpdate គឺប្រើពេលវេលាយូរ ប្រសិនបើអ្នកមាន Wifi ល្បឿនលឿនគឺជាការប្រសើរជាងការ Update តាមរយៈ 3G។ ប្រសិនបើអ្នកមិនទាន់ទទួលបានវាទេ សូមរងចាំបន្តិចសិន ព្រោះវានឹងមានក្នុងរយៈពេលដ៏ខ្លីនេះ។ តែអ្នកអាចធ្វើការដោនឡូតវាដើម្បី Flash រយៈ Odin ក៏បានប្រសិនបើអ្នកមិនចង់រងចាំវា។
ចុចទីនេះដើម្បីមើលព័ត៌មានលំអិត និង ដោនឡូត Firmware