Breaking News

Tuesday, February 05, 2013

evasiOn ពិតជាមិនធ្វើឲ្យអ្នកប្រើ iOS ខកបំណងមែន


ក្រុម Hacker បានព្បាយាយយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបំបែកការការពារនៅក្នុង iOS6 និង A6 chip នៅក្នុង iPhone 5 ចាប់តាំងពីវាបានចេញមកកាលពីឆ្នាំមុន។

ការទន្ទឹងរងចាំដ៏យូរពេលនេះបានចេញជារូបរាងហើយ។ ហើយការ Jailbreak គឺចេញជាលក្ខណៈសកល។ (តែកុំអរពេករហូតដល់ដោនឡូតLinkខុស ឬ Linkមេរោគផ្សេងៗ)
ការចេញដំបូងនេះគឺមានឈ្មោះថា evasi0n ដោយក្រុម evad3rs គឺជាឧបករណ៍ដែលអាច Jailbreak iPhone, iPod touch, iPad និង iPad mini ដែលដំណើរការលើ iOS 6 និង iOS 6.1។ ឧបកណ៍មួយនេះគឺអាចដំណើរការជាមួយ Linux, Mac OS X និង Windows ហើយអាចដោនឡូតបានតាមរយៈវែបសាយរបស់evasiOn។
ការ Jailbreak ដំណើរការទៅដោយមិនស្មុគស្មាញដោយគ្មានបញ្ហាកើតឡើង។ ប៉ុន្តែត្រូវគិតនៅក្នុងចិត្តរបស់អ្នកថា អ្នកកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ប្រសិនបើអ្នកមិនធ្វើតាមសេចក្ដីណែនាំនោះទេ។


អានអត្ថបទផ្សេងៗទៀតចុចទីនេះ
Copyright C.A.U.G 2014 Blogger Templates