Breaking News

Sunday, February 03, 2013

ជ័យយោវែបសាយយើងដំណើរការហើយ


មុននេះបន្តិចគឺមានភាពរអាក់រអួលពីការផ្សាយរបស់វែបសាយយើង។ ប៉ុន្តែពេលនេះវាបានលេចចេញជារូបរាងហើយ គឺប្រហែលជាម៉ោង១១យប់នេះ។ តែទោះជាយ៉ាងណាក៏ដោយក៏វែបសាយមួយនេះនៅមិនទាន់ពេញលេញនៅឡើយ។ ព្រោះវាស្ថិតនៅក្នុងការផ្សាយសាកល្បង។ មួយវិញទៀតគឺយើងត្រូវការអ្នកឯកទេសខ្លះដើម្បីជួយធ្វើឲ្យវែបសាយមួយនេះដំណើរការឡើងទៅបាន។ ជាក់ស្ដែងពេលនេះយើងមានអ្នកឯកទេសខាងវែបសាយមួយរូបបានជួយធ្វើវាឡើង។ គាត់មានឈ្មោះថា ម៉ម វិចិត្រ ដែលសព្វថ្ងៃគឺជាម្ចាស់គេហទំព័រ www.loymong.com និង www.muzik-online.net ។ ដោយយល់ឃើញថាសព្វថ្ងៃបច្ចេកវិទ្យាកាន់តែរីកចម្រើនទៅៗ ដូច្នេះហើយទើបខ្ញុំចង់បង្កើតវែបសាយនេះឡើងដើម្បីចែករំលែកនូវបទពិសោធន៍និងព័ត៌មានល្អៗដែលទាក់ទងទៅនឹងប្រព័ន្ធប្រតិបត្តិការណ៍អ៊ែនដ្រយដ៍ និងវិស័យព័ត៌មានវិទ្យា។ សង្ឃឹមថាវានឹងជួយកាត់បន្ថយភាពលំបាកខ្លះៗដល់បងប្អូនជនរួមជាតិយើង។


Copyright C.A.U.G 2014 Blogger Templates