ថ្ងៃស្អែកជាថ្ងៃទី២៣ ខែកុម្ភៈ ថ្ងៃដែលមនុស្សជាច្រើនបានប្រមូលផ្ដុំគ្នាដើម្បីចូលរួមព្រឹត្តិការណ៍តែមួយគត់ប្រចាំឆ្នាំគឺ BarCamp Angkor 2013។ បារខែមមានអ្នកចូលរួមជាច្រើនដែលក្នុងនោះភាគច្រើនគឺជានិស្សិត និយោជិក អ្នកជំនួញ អ្នកសរសេរកម្មវិធីកុំព្យូទ័រ និងអ្នកជំនាញផ្សេងៗទៀតបានមកប្រមូលផ្ដុំគ្នា ដើម្បីចែកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាផ្សេងៗដែលពួកគេមាន។ ថ្ងៃស្អែកនេះផងដែរក៏មានការចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត ស៊ូ ភិរិន្ទ អភិបាលក្រុងសៀមរាប ជាអ្នកបើកកម្មវិធីបារខែមអង្គរផងដែរ។ ព័ត៌មានផ្សេងៗទៀតអាចចូលទៅកាន់វែបសាយ www.angkor.barcamcampbodia.org ដើម្បីឲ្យជ្រាបកាន់តែច្បាស់។
ខ្ញុំបាទនឹងធ្វើការ Update នូវព័ត៌មានថ្មីៗទៀតនៅថ្ងៃកម្មវិធីផងដែរ។
ថ្ងៃស្អែកនេះអ្នកដែលមកចូលរួមនឹងទទួលបាននូវអាវយឺតបារខែម២០១៣ License Kapersky Antivirus ទស្សនាវដ្ដីទូរស័ព្ទ ទស្សនាវដ្ដីអេឡិចត្រូនិច ប្រតិទិន VOA សៀវភៅ ប៊ិច និងរបស់ផ្សេងៗទៀតជាច្រើនផងដែរ។
ថ្ងៃស្អែកនេះអ្នកដែលមកចូលរួមនឹងទទួលបាននូវអាវយឺតបារខែម២០១៣ License Kapersky Antivirus ទស្សនាវដ្ដីទូរស័ព្ទ ទស្សនាវដ្ដីអេឡិចត្រូនិច ប្រតិទិន VOA សៀវភៅ ប៊ិច និងរបស់ផ្សេងៗទៀតជាច្រើនផងដែរ។